ចេះតែ​ឆ្ងល់ ហេតុ​អី លោក​ជី​វ័​ន្ត កាត់សក់​សំពោង​ចោល​ ដល់​ភ្ជាប់​ពាក្យ​រួច ទើប​​បែក​ធ្លាយ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង និង​ជា​តារា​ចម្រៀង ដែល​ទស្សនិកជន​និយម​ហៅ​តារា​សក់​សំពោង លោក វី ជី​វ័​ន្ត កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ម្ដង​រួច​មក​ហើយ ក្រោយពី​លោក​បាន​ផ្លាស់ប្តូរ​ស្ទីល​ថ្មី ដោយ​ដាច់ចិត្ត​កាត់សក់​សំពោង​ចោល បន្ទាប់ពី​រក្សាបាន​ជិត​២០​ឆ្នាំ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក ជី​វ័​ន្ត បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ម្ដងទៀត ក្រោយពី​គេ​ប្រទះឃើញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួន បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​របស់​លោក​ជី​វ័​ន្ត និង​គូ​ដណ្ដឹង ក្នុង​ឈុត​ប្រពៃណី​នោះ​។ ចំណែក នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ពួកគេ​ទាំង​២ ក៏​មានការ​បង្ហោះ​សារ​អបអរសាទរ​ជាច្រើន ពី​សំណាក់​មិត្តភក្ដិ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វី ជី​វ័​ន្ត បាន​ភ្ជាប់ពាក្យ ជា​មួយគូ​ដណ្តឹង​ឈ្មោះ ខួច​វណ្ណឌី ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ក្រោយពី​ពួកគេ​ទាំង​២​នាក់ បាន​ស្វែង​យល់ចិត្ត​គ្នា​អស់​រយៈពេល​៨​ខែ​មក​នោះ​។ ចំពោះ​ពិធីមង្គលការ​របស់​ពួកគេ អាច​នឹង​រៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០២៣​ឯណោះ ព្រោះ​ពួកគេ​រំពឹងថា ពេលនោះ កូ​វីដ​នឹង​ស្ងប់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ក្នុង​បទសម្ភាសន៍​ជាមួយ​គេហទំព័រ​ក្នុងស្រុក​ដ៏​ល្បី​មួយ នាពេល​កន្លងមក ជុំវិញ​ការ​កាត់​សក់​សំពោង​របស់​លោក ដែល​រក្សាទុក​រយៈពេល​ជិត​២០​ចោល​នោះ លោក បាន​បញ្ជាក់​ពី​មូល​ហេតុថា ដោយសារ​ចង់​ផ្លាស់ប្តូរ​ស្ទីល​សក់​ថ្មី ដើម្បី​ឲ្យ​មហាជន និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​។ ម្យ៉ាង​ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ផង​នោះ ទើប​ជំរុញ​ឲ្យ​លោក​សម្រេចចិត្ត​កាត់សក់​ចោល​តែម្តង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅក្នុង​បទសម្ភាសន៍​មួយទៀត ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក ក្រោយពេល​លោក​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ដ៏​ស្រស់ស្អាត​រួចមក​នោះ លោក បាន​បញ្ជាក់ថា ការប្ដូរ​មក​ម៉ូដ​សក់​សំពោង​មក​ខ្លូ​ ធ​ម្ម​តា​នោះ​ដើម្បី​ថ្ងៃ​ពិសេស​របស់​លោក​តម្រូវ​តាម​ឪពុកម្ដាយ ដែល​ចង់ បាន​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment