បុកពោះមិន​ស្ទើរ! ម្ចាស់​សុំទោស​ បន្ទាប់ពី​សត្វ​តោ ហ៊ី​ម៉ា រួច​ចេញ​ដើរ​ក្រៅ​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ម្តុំ​បឹង​កេងកង​ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នៅ​ព្រឹក​មិញ​នេះ​មានការ​ភ្ញាក់ផ្អើល​ក្រោយ​បែកធ្លាយ​វីដេអូ​ និង​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ពី​ស​ត្វ​តោ ហ៊ី​ម៉ា ដែល​រួច​ចេញពី​ក្នុង​ផ្ទះ​ដើរ​តាមផ្លូវ​នៅ​ម្តុំ​បឹង​កេងកង​។ ​ប៉ុន្តែ​ភ្លាមៗ​នេះ​ម្ចាស់​ក៏បាន​ចេញមក​សុំទោស​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង​បន្ទាប់ពី​កើតមាន​រឿងរ៉ាវ​ភ្ញាក់ផ្អើល​គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​តោ ហ៊ី​ម៉ា​បាន​ចេញ​មុខ​បកស្រាយ ​និង​សុំទោស​មហាជន​ជា​សាធារណ​:​ផងដែរ ​ដែល​បណ្តោយ​ឲ្យ ហ៊ី​ម៉ា ចេញ​មក​ក្រៅ​ផ្ទះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ម្ចាស់​តោ ហ៊ី​ម៉ា​បាន​រៀប​រា​ប់​ថា​ ថ្ងៃនេះ​ដោយសារតែ​ពេល​យក​សំរាម​ទៅ​ចោល​តោ​វា​តាម​ចេញទៅ​ ហើយ​តាម​ចូល​មកវិញ​ ​បង្ក​ឲ្យ​មានរឿង​នេះ​កើតឡើង​​សុំទោស​ផង​ដែល​បង្ក​រឿង​នេះ​ដល់​អ្នក​ទាំងអស់គ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ម្ចាស់​សត្វ​តោ​រូបនេះ​និយាយទៀតថា ​ខ្ញុំ​ក៏​កំពុង​ឲ្យ​គេ​ធ្វើ​របងហើយ​ ហើយ​ថ្ងៃក្រោយ​ខ្ញុំ​នឹង​បង្កើន​ការ​មើលវា​មិន​ឲ្យ​ចេញទៅ​ក្រៅ​ទៀត​នោះទេ​។​ សូម​អភ័យ​ទោស​ផង​។​ សូម​បញ្ជាក់​ដែរ​ថា ​សត្វ​តោ​មួយ​ក្បាល​ដែល​ជនជាតិ​ចិន យក​ធ្វើជា​សត្វ​ចិញ្ចឹម បាន​រួច​ចេញពីផ្ទះ​វីឡា​រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វ​តោ​ឈ្មោះ ហ៊ី​ម៉ា ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដើរ​នៅតាម​ផ្លូវ​លេខ​៣០៦ ម្តុំ​បឹង​កេងកង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​ម្ចាស់​វា​នោះ​ទេ​។​ មើល​តាម​រូបភាព​បង្ហោះ​នៅលើ​ប្រព័ន្ធ​បណ្តាញ​សង្គម​Twitter បាន​បង្ហាញថា សត្វ​តោ​របស់​ជនជាតិ​ចិន​នោះ​ ត្រូវបាន​ម្ចាស់​ចាប់​យក​ចូល​ទៅ​ក្នុង​ផ្ទះ​វីឡារ​នៅ​បឹង កេងកង វិញ​ហើយ បន្ទាប់ពី​រួច​ចេញ​មកក្រៅ​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment