លោកអ្នក បានជ្រាបរួចមកហើយថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងបានសម្រាលកូនដំបូង(កូនប្រុស) ដោយដាក់ឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday។
ការមុនកូនមុនពេលរៀបការនៅពេលរៀបការ រួមនឹងរឿងរ៉ាវអតីតកាលមួយចំនួនទៀត របស់ ពេជ្រ សូលីកា ត្រូវបានមតិមួយចំនួន ធ្វើការរិះគន់ ជាមួយនឹងការមើលងាយ ជាបន្តបន្ទាប់។ ទោះយ៉ាងណា ក៏មានអ្នកគាំទ្រនាងជាច្រើន នៅតែបន្តលើកទឹកចិត្តនាង ហើយក៏បានសរសើរនាង ដែលមានបុរសល្អម្នាក់ចូលក្នុងជីវិតដ៏ខ្មៅងងឹតនេះ។
ការលើកសរសើរនាពេលភ្លាមៗនោះ រហូតមកដល់ពេលនេះ មិនខកបំណងឡើយ ដោយអ្នកនាងពេជ្រ សូលីកា និងស្វាមី បានរស់នៅយ៉ាងមានសុភមង្គល ជាមួយកូនប្រុសបណ្ដូលចិត្ត។ ជាពិសេស មានមុខជំនួញជាច្រើនក្នុងដៃ ហើយនៅថ្ងៃនេះ ថែមទាំងបង្ហាញវិឡារថ្មីសន្លាងមួយទើបនឹងទិញ សាងសង់ជិតរួចរាល់ផងដែរ។
ប្រការនេះហើយ ទើប ពេលពេជ្រ សូលីកា បង្ហាញវិឡារថ្មីនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ អ្នកគាំទ្រនាងមួយចំនួន បានបញ្ចេញមតិប្រតិកម្មទៅអ្នកធ្លាប់រិះគន់នាងថា «ទាំងអស់នេះជូនចំពោះពួកមីត្មាតដែរធ្លាប់ជេរប្រមាថមើលងាយដៀលពួកគាត់ទាំងពីរអោយដឹងថា ពួកគាត់ទាំងរស់នៅមានសេចក្តីសុខណាស់ស្ងាត់ៗមានវីឡារ មានទាំងការងារ រកស៊ី ប្តីស្អាតប្រពន្ធស្អាតមានកូនមួយទៀតជាក្តីសុខគាត់,
បាត់អ្នកទើសគាត់ទៅណាអស់ហើយ ខ្ញុំចាំបានកាលគាត់ទើបជួបប្តីគាត់ដំបូងៗឃើញតារាខ្លះថាគាត់ពូកែខាងដណ្ដើមគេ តាមមើលទៅគាត់មិនមែនដណ្ដើមទេ មកពីគាត់ មារយាទបាន ទើបខាងប្រុសគេ ជ្រើសរើសគាត់ ស្រីខ្លះល្អតែរូបមារយាទមិនបានគ្មានប្រុសណាហ៊ានអោយធ្វើជាតំណែងប្រពន្ធទេ,
ផ្ងើរជូនអ្នកកំពូលLiveជេរប្រមាថទាំងឡាយថា គេអាក្រក់ ស្អប់គេ ឥលូវគេមានសេចក្តីសុខណាស់គ្រប់យ៉ាងកើតឡើងពីភាពមើលងាយរបស់អ្នកឯងនឹងហើយ កាលidolគេជាទោះគេថាអាក្រក់យ៉ាងណាក៏នៅតែស្រលាញ់ខ្លាំងmy idol Pich Solikah,
គ្រាន់តែមើលក៏ក្តីសុខចង់ផ្តាំទៅមនុស្សស្រីខ្លះកុំមានមោទនភាពពេកទោះស្អាតយ៉ាងណាបើមារយាទ យើងមិនកើតគេគ្រាន់តែលេងសើចគ្មានមនុស្សប្រុសឯណាចង់ប្រាថ្នាជាគូជីវិតទេ ស្រីខ្លះក៏កែ ស្រីខ្លះក៏អួតអំនួតខ្លួនឯងរហូតមើលគេអត់បានស្មើ ស្រួលមិនស្រួលឃើញគេលើសដេកឈឺចាប់ផងក៏មិនដឹង»។
គួរបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហា នេះ ពេជ្រ សូលីកា បានបង្ហោះរូបថតឈរមុខវិឡាររបស់ខ្លួនជាច្រើនសន្លឹកជាមួយប្ដី និងកូន អមដោយសារយ៉ាងមានន័យថា «សាងវា ដោយ បេះដូងរបស់យើង សាងវា ដោយ ក្ដីស្រលាញ់របស់យើង សាងវា ដោយ ការខំប្រឹងរបស់យើង សាងវា ដោយ ភាពទុកចិត្តរបស់យើង
សាងវា ដើម្បី កូនរបស់យើង សាងវា ដើម្បី គ្រួសាររបស់យើង ថ្ងៃច័ន្ទ ដើមទ្រព្យ ហើយក៏ជាថ្ងៃ Aari ចេញខែ អាយុ ១ ខួប 3ខែ ផងដែរ ចា៎ Mommy ជូនពរកូនអោយធំធាត់មានសុខភាពល្អជារៀងរហូត មានសំណាងពេញមួយជីវិត ឆ្លាត ពូកែ ចេះស្ដាប់បង្គាប់ Mommy love u so Mach 16.08.21»៕