ក្រោយពីការទន្ទឹមរង់ចាំចង់ឃើញមុខកូនយ៉ាងអន្ទះសានោះ ទីបំផុត លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានឃើញមុខកូនស្រីរបស់ខ្លួនហើយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ជាមួយនឹងការដាក់ឈ្មោះកូនយ៉ាងពីរោះនោះ។
មុននឹងធ្វើការសម្រាលនោះ មន្ទីរពេទ្យ«Orchid Koh Pich Hospital» បានបង្ហោះសារអរគុណថា «សូមថ្លែងអំណរគុណ និងអបអរសាទរលោកជំទាវ ដែលបានសម្រាលបុត្រដោយជោគជ័យនៅមន្ទីរពេទ្យអឃីតយើងខ្ញុំ។ សូមគោរពជូនពរលោកជំទាវ និងក្រុមគ្រួសារទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ប្រការ។ វេជ្ជបណ្ឌិត ឯក ម៉េងលី»។
ដោយឡែកលោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ចេញពីមន្ទីរពេទ្យ អមដោយសារបែបនេះថា «នាងខ្ញុំ និង ក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មន្ទីរពេទ្យសម្ភព អឃីដ (Orchid)
ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េងលី និង សហការី ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ខ្ពស់ ក្នុងការសម្រាលកូនស្រី ស៊ូអឺ និង សូមអរគុណដល់ លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន ទាំងអស់ ដែលបានជូនពរដល់នាងខ្ញុំ និង កូនស្រីនាងខ្ញុំ។
សូមជូនពរអោយអោយមន្ទីរពេទ្យ អឃីត ទទួលបានការគាំទ្រច្រើនពីអតិថិជន និង ជូនពរសូមសុខសប្បាយ សំណាងល្អ គ្រប់ក្រុមគ្រួសារ»។ តាមរយៈនេះ អ្នកគាំទ្រជាច្រើន បានសម្ដែងការអបអរសាទរ, ជូនពរ, ជាមួយនឹងការលើកសរសើរចំពោះកូនលោកជំទាវ ផងដែរ៕