ភ្នំពេញ៖ បើក្រឡេកទៅមើលជីវិតនៅក្រៅពិភពសិល្បៈរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា យើងអាចសង្កេតឃើញថាតារាស្រីរូបនេះ កំពុងមានជីវិតសោយសុខយ៉ាងមានសុភមង្គល ក្នុងការមើលថែ និងយកចិត្តទុកថ្នាក់ថ្នមពីសំណាក់ស្វាមី ដែលត្រូវបានគេកោតសរសើរ នៃជីវិតពិតរបស់អ្នកម៉ាក់កូនមួយនេះ។
តែយ៉ាងណាមិញ កាលពីថ្មីៗនេះ នៅគណនីផ្ទាល់ខ្លួន របស់ស្វាមីរបស់ ម្ចាស់បទ «គេជា VIP» បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានមហាជន មើលឃើញថា វាជាគម្រោងផ្ទះវីឡាធំស្កឹមស្កៃ ដែលបានសាងសង់ហើយបានពាក់កណ្តាលជាង ជាមួយការរចនាម៉ូដផ្ទះ យ៉ាងទានសម័យទំនើប។
ក្រោយពីឃើញបែបនេះ គ្រួសារដ៏ពេញលេញ មួយនេះ បានធ្វើឲ្យហ្វេនៗ ជាច្រើនបាន បានមានការចែករំលែកគំនិតរបស់ពួកគេនៅក្នុងមតិយោបល់ និងមានអ្នកខ្លះទៀត បានចូលរួមអបអរដ៏អ្នកទាំងពីរជាមួយ នៃគម្រោងផ្ទះវីឡាអនាគតរបស់ពួកគេ៕ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖