រាជធានីភ្នំពេញ៖ តារាសម្តែងនិងជាពិធីការនី អ្នកនាង សុខ សោម៉ាវត្តី នៅតែទទួលបាន កេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងរង្វង់សិល្បៈ បើទោះបីពេលនេះ នាងលែងមានជីវិតនៅលីវ មានកូនស្រីធំ ក៏ដោយក្តី។
ដោយឡែក មុននេះបន្តិច សុខ សោម៉ាវត្តី បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញ នាងបានបង្ហោះរូបភាពរូបមួយសន្លឹក កំពុងលេង ទឹកមុខ រាងកាចបន្តិច នៅលើគណនីហ្វេសប៊ុកផ្ទាល់បានភ្ជាប់ជាមួយសំណេរយ៉ាងហួសចិត្តនឹងខ្លួនឯង ហាក់ឆ្ងល់ពីរឿងភេទរបស់ខ្លួនជាស្រីរឺ
អត់ ដោយក្នុងនោះនាង បានបសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ចែតីខ្សឹបរឿងមួយកុំប្រាប់គេហា៎ រាល់ថ្ងៃហ្នឹង រំអួយក៏មិនចេះ ម្ញិកម្ញក់ក៏មិនចេះ ងរង៉ក់ក៏មិនចេះ ស៊ាំញ៊ាំក៏មិនចេះ មាយារក៏មិនចេះ ចេះតែលួចសួរខ្លួនឯងថាខ្លួនឯងស្រីរឺអត់? មានអ្នកធ្លាប់អញ្ចឹងអត់ស្រីៗគ្នាយើង”។
ក្រោយឃើញបាន សោម៉ាវត្តី ឆ្ងល់រឿងភេទខ្លួនឯងទាំងព្រលឹមបែបនេះ ក៏មានអ្នកទ្រ បានចូលមកខមិនថា៖ “មិនចេះទាំងអស់ខាងលើនេះ បញ្ជាក់ថា នាងជាស្ត្រី មានលក្ខិណា រឹងមាំមិនទន់ជ្រាយ ស្ត្រីប្រភេទនេះ ពិបាករកណាស់ ហើយក៏ជាក្តីស្រម៉ៃរបស់សុភាពបុរសផងដែរ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖