ភ្នំពេញ: យោងតាមសារជូនដំណឹង បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជា សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខណៈពេលនេះ លោកតាអាចារ្យ ម្នាក់ប្រចាំនៅ ទីសក្ការៈ ព្រះអង្គដងកើ វិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពី អ្នកជំងឹកូវីដ-១៩ បំប្លែងថ្មី #Delta បានទៅកាន់ទីតាំងខាងលើនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានទៅ ទីសក្ការៈព្រះអង្គដងកើ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យ នៅទីតាំងយកសំណាក ដែលនៅទីតាំងដែលជិតបំផុត៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖