អបអរសាទរ! ស្ងាត់ៗ ​ លោក អេង ឫទ្ធី ប្ដី អ្នកនាង ស៊ឹម សូលីកា បានតំណែង​មួយ​នេះ​បាត់ គឺ​ជា​អភិបាល​រង​ខេត្ត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា បច្ចុប្បន្ន លោក​អេង ឫទ្ធី កំពុង​រស់នៅ​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្លួន​គឺ​អ្នកនាង ស៊ឹម សូ​លិ​កា រួម​នឹង​កូនស្រី​ម្នាក់ បន្ទាប់ពី​ពួកគេ បាន​រៀបការ​ជាមួយគ្នា​កាលពី​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​អាជីព​ជា​ពិធីករ និង​ពិធី​ការិនី ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ ប្ដី​ប្រពន្ធ​ដ៏​ផ្អែមល្ហែម​មួយ​នេះ ក៏​មាន​សក្ដិ​ពាក់​លើក​ស្មា​ផង​ដែរ ដោយ​អ្នកនាង ស៊ឹម សូ​លិ​កា ស្ថិត​ក្នុង​អាយុ​៤១​ឆ្នាំ មាន​ឋានៈ​ជា វីរ​សេនីយ៍​ទោ ​ ក្នុង​មុខងារ ជា​ជំនួយការ នៅ​អង្គភាព ទីចាត់ការ​ផែនការ អប​ក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក ម៉ែន អេង ហៅ អេង រិទ្ធី នាយទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​១៦៣២១៤ ទទួលបាន​ការដំឡើង​ឋានន្តរសក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៦/១០០៧ ចុះ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ទទួល​បាន​ការដំឡើង​ឋាន​ន្ត​រ​ស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក (​ស័ក្តិ​៥) ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៤០​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ (​រយៈពេល​ប្រមាណ​២​ឆ្នាំ​០៥​ខែក្រោយ​មក​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក លោក ម៉ែន អេង ត្រូវបានតែងតាំង និង​ដំឡើង​ឋានៈ​ជា​សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) ឋានៈ​ស្មើ​អនុ​រដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដែល​ត្រូវបាន​ឡាយ​ព្រះហស្ថលេខា​ដោយ ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ទៀត លោក ម៉ែន អេង ត្រូវបាន រដ្ឋាភិបាល​​ តែងតាំងជាអភិបាលខេត្តរងស្វាយរៀង។ នេះបើយោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និងចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមអនុក្រឹត្យដដែល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានតែងតាំង​មន្ត្រីរាជការ៣៤រូប​ ផ្សេងទៀត ជាអភិបាលរង​ខេត្ត​ស្វាយ​រៀងផងដែរ។ អភិបាលរងខេត្តស្វាយរៀង​ថ្មីៗ៣នាក់ទៀត រួមមាន៖ លោក ប៉េង ពោធិ៍សា ឋានន្តរស័ក្កឧត្តមអភិបាលថ្នាក់លេខ​៦ នៃក្របខណ្ឌមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ លោក​ជាប្រធាននាយកដ្ឋាន​ហិរញ្ញ​វត្ថុ នៃអគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា។ លោក សុខា រ៉ាម ឋានន្តរស័ក្តិវរមន្ត្រី ដែលជាអភិបាល​ស្រុករំដួល និង​លោកស្រី យក់ ស៊ីណាត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់លេខ​៣៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment