រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបាន មហាជនសរសើរមិនដាច់ពីមាត់ ចំពោះទេពកោសល្យ និងទឹកដមសម្លេងយ៉ាងពិរោះរណ្តំ មិនតែប៉ុណ្ណោះ រូបនាង ជាតារាចម្រៀងមួយ ក្នុងចំណោមផ្សេងៗច្រើនទៀត ដែលអាចរក្សា ជំហរប្រជាប្រិយភាពរបស់ខ្លួន ឲ្យនៅដដែល ទោះប្រឡូកច្រើនឆ្នាំក្តី។
យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ ហ្វេនៗរបស់ តារាចម្រៀងរូបនេះ ហាក់សម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះ រូបថតប៉ុន្មានសន្លឹករបស់ រូបនាង ប្រែប្រួលរូបរាង ស្រកសាច់ជាងមុនដូច្នេះ។ ក្នុងនោះ អ្នកគាំទ្របាន សម្គាល់ឃើញជាពិសេសគឺ រង្វង់ចង្កេះរបស់តារាស្រីរូបនេះ ដែលមើលទៅផ្លាស់ប្តូរច្រើន មិនតែប៉ុណ្ណោះ សូម្បីតែ កំភួនជើងរបស់រូបនាង ក៏មានការប្រែប្រួលច្រើនដែរ។
តែយ៉ាងណាមិញ មហាជន ក៏ដូចជា ហ្វេនៗរបស់រូបនាង មិនខ្វាយខ្វល់ពីរាងរូវ របស់រូបនាង ប្រែទៅជាយ៉ាងណានោះទេ អ្វីដែល ធ្វើឲ្យបណ្តាមហាជន គាំទ្ររូបនាងដល់សព្វថ្ងៃនេះ គឺដោយសារតែ សម្លេងទឹកដម ព្រមទាំង ឥរិយាបទជា តារាចម្រៀងថ្លៃថ្នូរម្នាក់ ផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖