មិន​សម​សោះ! នៅ​មុខ​ទស្សនិកជន​ ផាន គីមសុង ​រឹងមាំ​ណាស់ ដល់​នៅ​ក្រោយ​ឆាក​វិញ​ ស្រាប់តែ​ទម្លាយ​អារម្មណ៍​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ ​បាន​ឈាន​ដល់​វគ្គ​Live Showសប្ដាហ៍ទី៥ ​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២២​ ជាមួយបេក្ខជន បេក្ខនារីចំនួន៩រូប បាន​បង្ហាញ​សមត្ថភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ចំណោម​បេក្ខជន បេក្ខនារី​ទាំង​៩​រូបនោះ មាន​តែ​បេក្ខជន បេក្ខនារី​៦​នាក់​ប៉ុណ្ណោះ ដែល​អាច​ឈាន​ទៅ​វគ្គបន្ត​ទៀត ជា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ខណៈ​បេក្ខជន​៣​នាក់​ទៀត រួមមាន ​ផាន គីមសុង, ឡាច ណុច និង លី ប៊ីលី ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ទាំង​សោកស្ដាយ​ ដោយសារ​សំឡេង​សារ​គាំទ្រ​ពី​ទស្សនិកជន តិច​ជាង​បេក្ខជន បេក្ខនារី​៦​នាក់​ផ្សេង​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ដឹង​លទ្ធផល​ថា ខ្លួន​ធ្លាក់​ហើយ​នោះ បេក្ខជន ឡាច ណុច និង លី ប៊ីលី មាន​ការ​សោកស្ដាយ​ខ្លាំងណាស់ បាន​ត្រឹម​បង្ហូរ​ទឹកភ្នែក​នៅ​លើ​ឆាកតន្ត្រីដ៏អស្ចារ្យមួយនេះ ជាមួយ​នឹង​ការ​ពោលពាក្យ​អរគុណ​ដល់​អ្នកគាំទ្រ និង​ជួយ​ជ្រោមជ្រែង​ខ្លួន​កន្លង​មកនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បេក្ខជន ផាន គីមសុង វិញ នៅ​លើ​ឆាក​ដ៏​អស្ចារ្យ​មួយ​នេះ រូបគេ មិន​បាន​បង្ហូរ​ទឹកភ្នែក​សូម្បីបន្តិច ដោយ​មើល​ទៅ​ពិតជា​រឹងមាំ មិន​ដូច​ទៅ​នឹង​បទចម្រៀង ដែល​លោក​បកស្រាយ​យ៉ាងពីរោះ «ទឹកភ្នែក​អ្នកស្រែ» នោះ​ទេ។ តែ​នៅ​ពីក្រោយ​ឆាក​វិញ មិន​ដូច្នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅ​យប់​រំលង​អធ្រាត្រ ឈាន​ចូលថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២២ ផាន គីមសុង បាន​ចែករំលែក​វីដេអូ ចម្រៀង «ទឹក​ភ្នែកអ្នកស្រែ» ដែល​លោក​បកស្រាយ​កាលពី​យប់ ហើយ​ពោលពាក្យ​ទាំង​ទឹកភ្នែក​ថា «មិនមែន​ទឹក​អ្នក​ស្រែ​ទេ/គឺ​ទឹកភ្នែក​ ផាន គីមសុង ដែល​ធ្លាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​រសៀល​ថ្ងៃ​ដដែល​បេក្ខជន ដែល​ជាប់Top 3​ កាលពី​សប្ដាហ៍​មុន​រូប​នេះ​ បាន​ធ្វើការ​សុំទោស​ចំពោះ​អ្នក​គាំទ្រ​ថា «សុំទោស​ពុក​ម៉ែ​បងប្អូន​ទាំង​អស់ ដែល​ខ្ញុំ​មិន​អាច​ឈាន​ជើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន/ ដែល​ខ្ញុំ​ធ្វើឲ្យ​ពុក​ម៉ែ​បង​ប្អូន​ខក​បំណង អរគុណ​ខ្លាំង​ណាស់​ពី​សំណាក់​ពុកម៉ែ​បងប្អូន ដែល​តែងតែ​ស្រឡាញ់ និង​គាំទ្រ​រូប​ប្អូន​ ផាន គីមសុង រហូត​មក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បេក្ខជន ដែលធ្លាក់ទាំង៣រូប កាលពីយប់ថ្ងៃទី១៤ ខែសីហា នោះ ជាបេក្ខជន ក្រុមទី២ ដែលបកស្រាយចម្រៀងជាមួយគ្នាបានយ៉ាងល្អ និងពីរោះក្នុងចម្រៀងមួយបទ មានចំណងជើងថា «ខោចែវថ្នេរប្រាំ» ដែលជាបទទី២របស់ពួកគេ ក្នុងការបង្ហាញសមត្ថភាព។ តែគួរឲ្យស្ដាយ ពួកគេ ត្រូវដឹកដៃគ្នាទៅផ្ទះវិញទាំងសោកស្ដាយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment