ប្រិយមិត្តមួយចំនួន ប្រាកដជា បានជ្រាបហើយ នូវរឿងរ៉ាវរបស់អ្នកនាងខាត់ សុឃីម កាលពីជិត១ឆ្នាំមុន ដែលឪពុកទទួលមរណភាព មិនទាន់បានប៉ុន្មាន ម្ដាយធ្លាក់ខ្លួនឈឺ ហើយក្រោយពីម្ដាយធូរស្រាល បែរជាទទួលដំណឹងប្អូនឪពុករបស់ខ្លួន ទទួលមរណភាពទៀតនោះ។
បច្ចុប្បន្ន ខាត់ សុឃីម លែងមានឪពុកហៅនៅហ្នឹងគេហើយ ដោយនាងនៅសល់តែម្ដាយប៉ុណ្ណោះ។ ទោះយ៉ាងណា នាង នៅតែមានសំណាង បានប្ដី ដែលស្រឡាញ់ថ្នាក់ថ្នមយល់ចិត្តនាង បន្ទាប់ពីអ្នកមានគុណនោះ។ ជាក់ស្ដែង ថ្មីៗនេះ ប្ដីរបស់នាង បានសម្រេចបំណងឲ្យនាង១ទៀតបន្ថែមលើបំណង ដែលនាងធ្លាប់ចង់បាន ធ្វើឲ្យនាងរំភើបចិត្តខ្លាំងណាស់។
នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង ខាត់ សុឃីម បានបង្ហោះ សារ ថ្លែងអំណរអរគុណ ដល់ប្តីសម្លាញ់ចិត្តរបស់ខ្លួនចំពោះការសម្រេចក្ដីបំណង យ៉ាងពិសេស ដូច្នេះ «អ្នកមានគុណ អរគុណប្តីសម្លាញ់ចិត្ត ដែលបានបំពេញ ក្តីបំណងដែល អូនចង់បាន (គឺគ្រប់យ៉ាង ពិសេសបន្តោង ១នេះ)»។
គួរបញ្ជាក់ថា តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានសម្រេចចិត្តចូលរោងការតាមក្រឹត្យក្រមតាមប្រពៃណី ជាមួយស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ មកដល់ពេលនេះអស់រយៈពេលជិត១០ឆ្នាំហើយ ដោយគេសង្កេតឃើញថា ទាំងអ្នកសិល្បៈ និងក្រៅសិល្បៈជាច្រើន បានពោលសរសើរ ឯខ្លះទៀតនៅតែនិយាយបែបបញ្ចើចបញ្ចើឲ្យនាង ដូចជាពាក្យថា រៀបការជាមួយ “ប្តីក្មេង” ជាដើម។
ទោះយ៉ាងណា ក្ដីសុខរបស់គ្រួសារនាង មិនផ្ញើនៅមាត់អ្នកដទៃឡើយ ដោយបច្ចុប្បន្ន នាងរស់នៅយ៉ាងមានសុភមង្គល ជាមួយស្វាមី និងកូនប្រុសស្រី ជាទីស្រឡាញ់របស់នាងនោះ៕ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៖
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖