សុខ ស៊ីឡាលីន និង ឱក សុគន្ធកញ្ញា និយាយ​តែ​ប៉ុន្មាន​ម៉ាត់​ ផាន គីមសុង ធ្លាក់​ខ្ពោក​ ដល់​វែកញែក ទើប​ដឹង​ហេតុផល​ខ្លះៗ​ថា…(មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​រឿង​ដ៏​កម្រ​ខ្លាំង​ណាស់ ចំពោះ​វគ្គ​Live Show​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol ដែល​គណៈកម្មការ និយាយ​ពី​ចំណុច​ខ្វះខាត​របស់​បេក្ខជន​ណា​ម្នាក់​នោះ ព្រោះ​នៅ​ក្នុង​វគ្គ​នេះ ការសម្រេច​ស្ថិត​នៅ​លើ​ទស្សនិកជន បើ​ពួកគេ និយាយ​មិនល្អ ឬ​បង្អាប់​បេក្ខជន​ណា​ម្នាក់​នោះ អាច​នឹង​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២២​ឯណោះ​វិញ បេក្ខជន ផាន គីម​សុង បាន​បកស្រាយ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ទឹកភ្នែក​អ្នកស្រែ​» បាន​យ៉ាង​ពីរោះ តែ​មាន​ចំណុច​ខ្វះខាត​បន្តិច​នោះ ស្រាប់តែ​ត្រូវ​គណៈកម្មការ សុខ ស៊ី​ឡា​លីន លើកឡើង​ពី​ចំណុច​នេះ​មក​និយាយ​ឲ្យ​កែតម្រូវ ហើយ​ត្រូវ​បាន​គាំទ្រ​បន្ថែម ដោយ​អ្នកនាង ឱក សុគន្ធ​កញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បេក្ខជន​មួយ​ចំនួន​ផ្សេងទៀត មិនមែន​ថា គ្មាន​ចំណុច​ខ្វះខាត​នោះ​ទេ តែ​គណៈកម្មការ មិនបាន​និយាយ​សង្កត់ធ្ងន់​ឲ្យ​កែតម្រូវ​ដូច​បេក្ខជន ផាន គីម​សុង ដែល​ច្រៀង​យ៉ាង​ពីរោះ នោះ​ឡើយ។ ចំណុច​នេះ ត្រូវ​បាន​អ្នកគាំទ្រ បេក្ខជន ផាន គីម​សុង ធ្វើការ​កត់សម្គាល់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង មានការ​លើក​ឡើងថា «​ការផ្តល់​មតិ​របស់​គណៈកម្មការ​មាន​ទម្ងន់​លើ​ប្រជាប្រិយភាព​របស់​បេក្ខជន​ណាស់ បើ​ចង់​ឲ្យ​នរណា​ម្នាក់​ជាប់​គឺ​ពោល​សរសើរ​មិន​ដាច់​ពី​មាត់ ជាក់​ស្តែង​យប់​មិញ សុខ​ ស៊ីឡាលីន និយាយ​ថា ​គីម​សុង​ ច្រៀង​ស្ទើរ​តុង​មួយ​គ្រាប់ៗ ចុះ​ហេតុ​អី​មិន​ថា​ លើ​បេក្ខជន​ដទៃទៀត​ផង បេក្ខជន​ដទៃទៀត​គ្មាន​ចំណុច​និយាយ​មែន​ទេ​? ​ប្រការ​នេះ​ ធ្វើ​ឲ្យ​ទស្សនិកជន​ធ្វើការ​ពិចារណា​ម្តង​ទៀត​ក្នុង​អារម្មណ៍​ស្ទាក់ស្ទើរ ឬក៏​ប្តូរ​ចិត្ត​ក្នុង​ការ​ផ្ញើ​សារ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា មាន​ផ្សេង​ទៀត លើក​ឡើង​ថា ការ​ធ្លាក់​នេះ ដោយសារតែ​ថា «​កំហុស​របស់​គឹម​សុង​គឺ​ការ​ជ្រើស​បទ​ចម្រៀ​ង​មិន​ត្រូវ​ចិត្ត​អ្នក​ស្តាប់​យក​មក​ច្រៀង មិន​ថា​សំឡេង​យើង​ពីរោះ​ប៉ុណ្ណា​បើ​យើង​យក​បទ​មិន​ពីរោះ​យកមក​ច្រៀង​ក៏​ស្តាប់​ទៅ​មិនសូវ​ពីរោះ​ដូចគ្នា មិន​ខុស​អី​ពី​អ្នកចម្រៀង​ច្រៀង​បទ​មិន​ពីរោះ​គេ​មិន​ស្តាប់​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​មួយទៀត​ យើង​ក៏​ដឹង​ហើយ​ថា​ ការ​ប្រលង​គឺ​ធ្វើ​ដល់​ម៉ោង​១០​ ឬ១១​យប់​ទើប​ចាប់ផ្តើម​បោះឆ្នោត ដល់​ម៉ោង ​នេះហើយ​តើ​នៅ​មាន​មនុស្ស​ចាស់​ប៉ុន្មាន​អ្នក​នៅចាំ​បោះឆ្នោត​អោយ​យើង​? គឺ​ប្រាកដ​ណាស់​អ្នកបោះឆ្នោត​ភាគច្រើន​គឺ​យុវវ័យ​.​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែបើ​យើង​យក​បទ​ដូចជា ប៊ុន​ស័ក ពូ​ណ​យ ​វ៉ាន់ណេត​ យកមក​ច្រៀង​តើ​មាន​មនុស្ស​មាន​ប៉ុន្មាន​នាក់​អាច​បោះឆ្នោត​អោយ​យើង​? តែ​ខុស​ពី​បទ​ព្រាប​សុវត្ថិ គឺ​ទាំង​ចាស់ទាំងក្មេង​ គឺ​ភាគច្រើន​សុទ្ធតែ​ចូលចិត្ត​ស្តាប់​ចម្រៀ​ង​គាត់ គឹម​សុង​ មាន​សំឡេង​ដូច​បង​ព្រាប​សុវត្ថិ​ តែ​មិន​ព្យាយាម​យក​បទ​គាត់​មក​ច្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ដំបូង​ខ្ញុំ​គិតថា ​មានតែ ភិ​ទិ តិច​ម៉េង គឹម​សុង​ទេ​ ដែល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ តែ​អ្វីៗ​ខុសពី​ការ​ស្មាន​។ ព្យាយាម​ម្តង​ទៀត​នៅ​ឆ្នាំក្រោយ​យក​បទ​ព្រាប​សុ​វ​ត្ថិ ពីរោះៗ​មក​ប្រលង​អោយ​បាន​ច្រើន​ នឹង​អាច​ដល់​វគ្គ​ជ្រៅៗ​ហើយ​….​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment