ឱក សុគន្ធ​កញ្ញា​ ដាក់​ប៉ុន្មាន​ប៉ុស្តិ៍​នេះ ជះ​សម្រស់ ចាំង​ភ្នែក​អ្នក​គាំទ្រ​​ រហូត​ ភិទិ​ និង​ម្ចាស់​ពាន​​Cambodian Idol​រដូវ​កាល​ទី៣​ ​​លាន់​មាត់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​​​ធ្វើជា​គណៈកម្មការ ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ គេ​សង្កេត​ឃើញ​ថា កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ជាមួយ​នឹង​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ប្រណីត​គ្មាន​ជាន់​គ្នា​ឡើយ​ មើលទៅប្លែករហូត ពី១សប្ដាហ៍ទៅ១សប្ដាហ៍នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមិនដឹងថា សម្លៀកបំពាក់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះស្លៀកម្ដងៗពេលឡើងកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើចំណាយលុយអស់ប៉ុន្មាននោះឡើយ។ តែអ្នកគាំទ្រមួយចំនួន សន្និដ្ឋាន​ស្មានៗថា អស់មិនក្រោមម៉ឺនដុល្លារទេមើលទៅ ព្រោះមើលទៅពិតជាស្រស់ស្អាត និងប្រណីតខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីការឡើងកម្មវិធីខាងលើ សម្លៀកបំពាក់របស់កំពូលតារាចម្រៀង ដែលមានប្រវត្តិតស៊ូតាំងពីក្មេងរូបនេះ ក៏មិនអន់នោះដែរ។ ជាក់ស្ដែង កាលពីថ្ងៃទី១៣ ខែសីហា ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរសឹងគ្រប់គ្នា សូម្បីតែបេក្ខជន ថុល សុភិទិ ក៏ទប់ចិត្តសរសើរមិនបាននោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាត ជះសម្រស់ចាំងភ្នែកអ្នកគាំទ្រនោះ ឱក សុគន្ធកញ្ញា បានពោលពាក្យថា «មនុស្ស ដែល​រឹងមាំ មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​គ្រប់​រូប​នោះ​ទេ ហើយ​មនុស្ស ដែលជោគជ័យក៏មិនប្រាកដថារឹងមាំទាំងអស់នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួនកាលមនុស្ស ដែលអ្នកមើលឃើញថា រឹងមាំអាចជាមនុស្ស ដែលទន់ជ្រាយក៏ថាបាន ​
មនុស្សគ្រប់រូបតែងមានភាពរឹងមាំ និង ទន់ជ្រោយក្នុងខ្លួនរៀងៗខ្លួន គ្រាន់តែគេមិនបញ្ចេញមកក្រៅ។ កុំអស់សង្ឃឹម កុំតូចចិត្ត ហើយក៏កុំរា​ថយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញបែបនេះ បេក្ខជន ដែលកំពុងល្បីក្នុងកម្មវិធី ​Cambodian Idol​រដូវ​កាល​ទី​៤ ថុល សុភិទិ ទប់ចិត្តមិនជាប់ បានលាន់មាត់សរសើរថា «ស្អាតណាស់ចែ»។ ចំណែក ​Cambodian Idol​រដូវ​កាល​ទី​៣ គ្រី ថៃពៅ ក៏បានបង្ហាញការគាំទ្រចំពោះCaptionខាងលើនោះថា «ទទួលបានបងស្រីជាទីគោរពស្រលាញ់របស់ប្អូន»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment