រាជធានីភ្នំពេញ៖ មហាជននិយមទស្សនាខ្សែរភាពយន្តភាគខ្មែរ ប្រាកដជាបានស្គាល់ហើយរឿង នគរមាស ដែលកំពុងចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់វ័យ ដោយសារតែសាច់រឿងឆ្លុះបញ្ចាំងពីអតីតកាលក្នុងសម័យក្រុងលង្វែក ជាពិសេសគឺមានវត្តមានតារាសម្ដែងប្រុសស្រីថ្មីៗ និងល្បីៗជាច្រើនដួង ជាមួយគ្នានោះក៏មានការចូលរួមសម្ដែងពីសំណាក់ព្រះនាងតូច នរោត្តម ជេនណា ផងដែរ។
ដោយឡែក ស្រាប់តែយប់មិញនេះ មានគណនីហ្វេសប៊ុកឈ្មោះ ភិក្ខុ ហុងចាន់សារ៉ុន បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយការរៀបរាប់ទម្លាយអត្តសញ្ញាណ និងជីវប្រវត្តិយ៉ាងកម្សត់របស់តួអង្គមួយក្នុងរឿង នគរមាស ពោលគឺជាក្មេងប្រុសម្នាក់ដែលសម្ដែងជាតួអង្គឯកឈ្មោះរាមកាលពីវ័យកុមារ ដែលធ្វើឱ្យមហាជន និងអ្នកទស្សនាជាច្រើនអានហើយផ្ទុះក្ដីអាណិតអាសូរជាពន់ពេក។
សំណេរទម្លាយប្រវត្តិសែនកម្សត់ តែពោរពេញដោយការតស៊ូ និងទឹកចិត្តស្រឡាញ់វិស័យសិល្បៈរបស់ក្មេងប្រុសអាយុ១៣ឆ្នាំឈ្មោះ វី សុវណ្ណា ត្រូវបានប្រភពបញ្ជាក់ដូច្នេះថា«ជួបជាមួយតួអង្គឈ្មោះរាមសម្តែងក្នុងរឿង នគរមាស
ជារឿងឆ្លុះបញ្ចាំងពីអតីតកាលក្នុងសម័យក្រុងលង្វែក។កុមារា វី សុវណ្ណាអាយុ១៣ឆ្នាំ ជាកូនកំព្រាឪពុកមានទេពកោសលសម្តែងបានល្អ សព្វថ្ងៃរស់នៅភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។សូមជូនពរអោយកូនប្រុសវី សុវណ្ណា មានអនាគតល្អ បើបុណ្យកុសលកូនធ្វើមកពីមុនល្អ កូននឹងចម្រើន»៕ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖