ចំ​កន្លែង​រសើប! សុខ​ៗ ឱក សុគន្ធ​កញ្ញា ​និយាយ​បែប​នេះ ចា,,ក់​ចំ​បេះដូង​អ្នកគាំទ្រ​ រហូត​ម្នាក់ៗ​ពោល​ពាក្យ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន​ប្រវត្តិ​តស៊ូ ​រឹងមាំ​ និង​មាន​ទំនោរ​ទៅ​រក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ​។ បច្ចុប្បន្ន តារា​ចម្រៀង​រូបនេះ បាន​ឈរ​នៅ​លំដាប់​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ម្នាក់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា ​កើតនៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៨៧។ អ្នកនាង​ ​បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​ពីមួយ​ទៅមួយ ដោយ​នៅ​ឆ្នាំ ១៩៩៩-២០០៥ ​ បានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 Entertantment Production​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​ក្នុង​ផលិតកម្ម Rock Musicហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា ត្រូវបានអ្នកគាំទ្ររបស់ខ្លួនលើកសរសើរមិនដាច់ពីមាត់ថា ស្អាត ពូកែ ច្រៀង​ពីរោះ គួរ​ឲ្យ​ស្រលាញ់ ហើយ​តែងតែ ដាស់តឿន ហ្វេ​ន​ អ្នកគាំទ្រ អោយ​ខំប្រឹងប្រែង​សិក្សា ធ្វើជា​កូន​ល្អ ជា​សិស្ស​ពូកែ។ ឱក សុគន្ធ​កញ្ញា ពិតជា​សក្ដិ​សមជា​កំពូល​តារាចម្រៀង ប្រចាំ​ប្រទេស​កម្ពុជា​ណាស់ ដោយ​អ្នកនាង ​មិនមែន​ចេះតែ​ច្រៀង​មួយ​មុខ​ទេ, ​ចេះ​របាំ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ថ្មីៗនេះ កំពូលតារាចម្រៀងស្រីរូបនេះ បានលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួន តាមរយៈការបង្ហោះសារថា «មនុស្ស ដែល​រឹងមាំ មិន​ប្រាកដ​ថា​សុទ្ធតែ​ជោគជ័យ​គ្រប់​រូប​នោះ​ទេ ហើយ​មនុស្ស ដែលជោគជ័យក៏មិនប្រាកដថារឹងមាំទាំងអស់នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួនកាលមនុស្ស ដែលអ្នកមើលឃើញថា រឹងមាំអាចជាមនុស្ស ដែលទន់ជ្រាយក៏ថាបាន ​មនុស្សគ្រប់រូបតែងមានភាពរឹងមាំ និង ទន់ជ្រោយក្នុងខ្លួនរៀងៗខ្លួន គ្រាន់តែគេមិនបញ្ចេញមកក្រៅ។ កុំអស់សង្ឃឹម កុំតូចចិត្ត ហើយក៏កុំរា ថយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Captionរបស់ឱក សុគន្ធកញ្ញា ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនពេញចិត្តខ្លាំងណាស់ រហូតម្នាក់ៗសម្ដែងការគាំទ្រ និងលើកឡើងថា «តាំងពីមើល ការសរសេរម្តងណាមិនដែលពេញចិត្តដល់100ពិន្ទុយ៉ាងនេះទេ…ម្តងនេះសម្រាប់ខ្ញុំគឺYes, Idolនិយាយមកត្រូវចំខ្ញុំតែម្តង»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment