មាស សុខ​សោភា ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​​​ផ្លាស់ប្ដូរ​ឥរិយាបថ​បញ្ឈប់​ការ​ដាក់​អន្ទាក់​សត្វព្រៃ ​ព្រោះថា… (មាន​វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាស សុខសោភា ជា​តារា​ចម្រៀង​មួយ ​តែង​បង្ហាញ​ខ្លួន​ជា​ញឹកញាប់​ ក្នុង​កិច្ច​ការងារ​សង្គម ការងារ​សប្បុរសធម៌ ការងារ​ការពារ​ធនធាន​ធម្មជាតិ ដូច​ជា​ព្រៃឈើ សត្វព្រៃ បឹងបួ​ជាដើម រហូត​ទទួល​បាន​គ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពី​ព្រះមហាក្សត្រ​ កាលពីអំឡុងឆ្នាំ២០២១​ ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​ថ្មីៗនេះ ​តារា​ចម្រៀង មាស សុខ សោភា បាន​ស្នើ​យ៉ាង​ទទូច​ដល់​អ្នកគាំទ្រ​ និង​ប្រជាពលរដ្ឋ​ ដើម្បី​ចូលរួម​បញ្ឈប់​ការ​ដាក់​អ,,ន្ទាក់​ក្នុងការ​ចា,ប់​សត្វ ព្រៃ​ឬ​ការជួ,,ញដូរ និង បញ្ឈប់​រាល់​ការ​បរិភោគ​សាច់ សត្វព្រៃ​សំដៅ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ឲ្យ​នៅ​គង់វង្ស​សម្រាប់​ជា​ប្រយោជន៍​សង្គមជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង មាស សុខ​សោភា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​យុទ្ធនាការ​អន្ទាក់​សូន្យ នា​ខេត្តកំពង់ធំ​ថា​ គោលបំណង​ធំ​របស់ខ្លួន​គឺ​កន្លង មក​នាង​តែង​ប្រាប់​ឬ​បំផុត​ទៅដល់​អ្នកគាំទ្រ​សាធារណជន​ទាំងអស់គ្នា​ឲ្យ​ចូលរួម​និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ​ ដែល​នេះ​ជា​ទង្វើ​គំរូ​ល្អ​ក្នុង​កិច្ច​ការងារ​ជួយ​ដល់​សង្គម​យើង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ មាស សុខសោភា បាន​បង្ហោះ​រូបថត​​ជាច្រើន​សន្លឹក ពេល​ចូលរួម​ពិធី​ខាងលើ ហើយ​បង្ហោះសារ​​ថា «យុទ្ធនាការ «​អន្ទាក់​សូន្យ​» នៅ​ខេត្ត​កំពង់ធំ​ហើយ​ថ្ងៃ​នេះ​ដែរ​ ក៏​ជា​ថ្ងៃ​ទិវា «​ដំរី​» អន្តិរជាតិ​ផងដែរ​។​ ចា៎​នាង​ខ្ញុំ​សូម​ធ្វើការ​ដឹងគុណ ជូន​ចំពោះ​សត្វស្រុក ​និង​សត្វព្រៃ​ទាំងអស់​នៅលើ​លោក​នេះ​ជាពិសេស​សត្វ​ដំរី​ ដែលជា​សត្វ​កម្រ ​និង​គួរអោយ​អាណិត​ស្រលាញ់​ដែលវា​ជួយ​កម្លាំង​ក្នុងការ​ជួយក​សាង​ប្រាសាទអង្គរវត្ត​ និង​ការ​ងារ​កសិកម្ម​ដល់​មនុស្ស​ជាតិ​ជាច្រើន​ទៀត​តាំងពី​​សម័យ​យូរលង់​ណាស់​មកហើយ និង​គិត​តាំងពី​ពួកយើង​មិនទាន់មាន​យានយន្ត​មកម្ល៉េះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដូច្នេះ​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​បងៗ​ដែលជា​ព្រានព្រៃ​សូមមេត្តា​ និង​ករុណា​​បញ្ឈប់​​​ទង្វើ​ដាក់​អន្ទាក់​សត្វព្រៃ​ក្តី​សត្វ​ក្នុង​ទឹក​ក្តី​ និង​សត្វ​លើ​អាកាស​ក្តី​ជាពិសេស​សត្វ​ដែលជិត​ផុត​ពូជ​យើង​ត្រូវ​ថែរក្សា​និង​អភិរក្ស​វា​ទុក​អោយ​រស់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​វិញ​នោះ​បងប្អូន​នៅក្នុង​សហគមន៍​​​ក៏​អាច​បាន​ចំណូល​ពីស​ត្វ​ទាំង​នោះបាន​ដូចគ្នា ព្រោះ​ពួកគេ​ក៏​មាន​ជីវិត​និង​មានគ្រួសារ​ដូច​យើង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បងប្អូន​ទាំងអស់គ្នា​ប្រកាន់​ភ្ជាប់​ពាក្យស្លោក​នេះ​នៅក្នុង​បេះដូង​ដោយ​ក្តីមេត្តា​ករុណា​ដល់​ជីវិត​សត្វលោក​១ សូម​និយាយថា ​«​ទេ​» ចំពោះ​សាច់​សត្វព្រៃ​! ២ ការបំផ្លាញ​សត្វ​គឺ​បំផ្លាញ​ខ្លួនឯង !៣ ការការពារ​និង​អភិរក្ស​សត្វព្រៃ​គឺជា​តួនាទី​របស់​ពួកយើង​ទាំងអស់​គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ មាស សុខសោ បានបង្ហោះវីដេអូមួយ ហើយរៀបរាប់ថា «សូម​ទស្សា​នា​វីដេអូ​ខ្លីៗ​នៃ​កម្មវិធី​យុទ្ធនាការ «​អន្ទាក់​សូន្យ​»​នេះ​ដោយ​ក្តី​រីករាយ​និង​ដោយ​ក្តី​កុរ​ណា​មេត្តា​ចេញពី​ចិត្ត​ដើម្បី​ទទួលបាន​ការយល់ដឹង​ពី​គោលបំណង​របស់​កម្មវិធី​ទាំងមូល​ចង់បង្ហាញ​និង​ដើម្បីអោយ​ពួកយើង​ទាំងអស់គ្នា​ចូលរួម​គិតពិចារណា​និង​ជួយ​កែតម្រូវ​គ្នា​ទៅវិញទៅមក​និង​រក​ដំណោះស្រាយ​ដោយ​ផ្លូវ​វិជ្ជមាន​ក្នុងការ​ទប់ស្កាត់​និង​លុបបំបាត់​ក្នុង​ការដាក់​អន្ទាក់​សត្វ​ដែល​កំ​រក​ទាំង​សត្វ​នៅក្នុង​ទឹក​ក្នុងព្រៃ​និង​សត្វ​លើ​អាកាសា​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិត​ណាស់​មនុស្ស​ស​ត្វ​ទឹកដី​ភ្លើង​ខ្យល់​និង​ធម្មជាតិ​ទាំងពួង​ទាំងឡាយ​ដែល​កើត​មកលើ​លោក​នេះ​គឺ​ពិតជា​មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ​ដែល​ពួកយើង​ត្រូវ​មក​នៅទីនេះ​និង​តម្រូវអោយ​ពួកយើង​ជួបគ្នា​នៅទីនេះ​។​គឺ​ព្រោះថា​ពួកយើង​គឺជា​ផ្នែក​មួយ​នៃ​សភា​វះ​របស់​ធម្មជាតិ​ដូចគ្នា​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សភា​វះ​ដែល​កើតមក​ក្នុង​លោក​នេះ​ពិតជា​មានគុណ​តំលៃ​ណាស់​និង​តម្រូវអោយ​យើង​ជួយ​បំពេញ​អោយ​គ្នា​ទៅវិញទៅមក​និង​ដោយ​ផ្លូវ​ក​ណ្កា​ល​និង​មិន​ចាត់ទុក​សភា​វះ​ណាមួយ​ដោយ​ក្រសែភ្នែក​ជាស​ត្រូវ​ឡើយ​។​ព្រោះថា​ពិភពលោក​មួយ​នេះ​ស្រស់ស្អាត​បាន​និង​គង់​វ​ង្ស់​យូរអង្វែង​បាន​ដរាបណា​មនុស្សជាតិ​រៀន​យល់​និង​ស្គាល់​អំពីរ​គុណ​តំលៃ​ដ៏​មហាសាល​នៃ​ពិភពលោក​ដែលជា​ផ្ទះ​របស់​ពួកយើង​ទាំងអស់គ្នា​នេះហើយ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment