ដល់.ក! សេង មង្គល ឈរ​ពី​មុខ​ប្រាសាទបាយ័ន ប្រែ​ជា​ពណ៌​មាស ជះ​រាង​សង្ហា តែ​ម្នាក់ៗ​នាំគ្នា​ចំអន់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា លោក សេង មង្គល ត្រូវ​បាន​អ្នក​គាំទ្រដឹង​គ្រប់គ្នា​ថា ជាដៃ​គូដ៏​សក្ដិសម​ជាមួយ​នឹង​ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន ហើយ​កន្លង​មក ពួកគេ​ទាំង២​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​មិន​ថា តាមរយៈ​សកម្មភាព​ខាងក្រៅ ឬសារឆ្លើយឆ្លងនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្វី ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង និង​មិន​នឹកស្មាន​ដល់​នោះ​ត្រង់​ថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ បុរស​ម្នាក់ ដែល​អ្នកស្រី ទ្រី ដា​ណា ថត​បង្ហាញ​តែ​ខ្នង និង​ត្រូវ​គិត​គិតថា ជា​គូស្នេហ៍​អ្នកស្រី ដោយសារ​ការ​បង្ហោះ​សារ សកម្មភាព​ផ្អែមល្ហែម​នោះ បែរជា​លោក​សេង មង្គល​ទៅវិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅពេលនោះ លោក​សេង មង្គល ត្រូវបាន​អ្នកស្រី ទ្រី ដា​ណា ប្រកាស​ត្រឹម​ជា​BA​ប៉ុណ្ណោះ ហើយ​ពួកគេ​ក៏បាន​ធ្វើការ​បកស្រាយ​រួច​មក​ហើយ​គ្មាន​អ្វី​លើស​ពី​BA​នោះ​ទេ​។ ចំណែក ការ​យល់ច្រឡំ​ថា មាន​ស្នេហា​ជាមួយ ហ៊ិ​ន ចាន់នី​រ័ត្ន កន្លងមក​នោះ ក៏​លោក​សេង មង្គល និង ហ៊ិ​ន ចាន់នី​រ័ត្ន បកស្រាយ​រួច​អស់​ដែរ ត្រឹម​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ប្រាសាទអង្គរវត្ត បញ្ចេញ​ឫទ្ធិ ប្រែ​ពណ៌​មាស​គួរ​ឲ្យ​ស្ញប់ស្ញែង។ ស្របពេលមហាជន កំពុងចាប់អារម្មណ៍លើប្រាសាទអង្គរវត្តនោះ ​លោក​សេង មង្គល ក៏បាន​បង្ហោះ​រូប​ថត​របស់ខ្លួន​១​សន្លឹក ជះ​រាង​សង្ហា នៅ​ពីមុខ​ប្រាសាទបាយ័ន ដែលប្រែជាពណ៌មាសដែរនោះ ភ្ជាប់ជាមួយសារថា «ប្រាសាទ ដែលពោរពេញទៅដោយក្បូរក្បាច់រចនាយ៉ាងរស់រវើក កាលដែលថ្ងៃចាំងជះចំហាក់បីដូចជាប្រាសាទដែលសាងសង់ពីមាស ពិតជាស្រស់ស្អាតខ្លាំងណាស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ ក្រៅពី​សរសើរ​​​ ដូន​តា​ខ្មែរ​អស្ចារ្យ ហើយ​លោក​ សេង មង្គល ស្អាត សង្ហា​​​នោះ អ្នកគាំទ្រ​មួយ​ចំនួន​បែរជា​នាំគ្នា​ចំអន់​លោក​សេង មង្គល ទៅនឹង អ្នកស្រី ទ្រី ដា​ណា និង កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន ​ទៅវិញ​។ ជាក់ស្ដែង ពួកគេ លើក​ឡើង​ថា «​ពូ​មង្គល និង​ចែ​ដា​ណា​សម​គ្នា​ណាស់​, យក​អូន​(​ដា​ណា​ទៅ​),

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្រុស​រឿង​បង​ និង​បងស្រី​ទ្រី ថា​ណា​ដល់​ប្អូន​ផង ចង់ដឹង​ណាស់​ថា ​បងប្រុស​ស្រលាញ់​ទុកជា​អនាគត​ ដែរអត់ បងស្រី​ជា​មនុស្ស​ស្មោះ​ ទោះគាត់​កាច​មែន​ តែ​គាត់​ចិត្តល្អ​, បើ​យក​ចែ​នី​រ័ត្ន​រឹតតែ​ល្បី​ហើយ​សក្ដិ​សម​ទាំង​ព្រម ស្អាត ឆ្លាត សមត្ថភាព ​និង​ប្រជាប្រិយភាព​មាន​ទៀត​អ្នកណា​មិន​ស្រលាញ់​, ប្រាសាទ​ស្រស់​ស្អាត​បើ​សិន​ក្មួយ​មង្គល​បាន​ថត​ពីរ​នាក់​នីរ័ត្នមិនដឹង​ជា​ស្អាត​យ៉ាង​ណាទេ​មើល​ទៅ​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment