ទុក្ខ​ជាន់​ទុក្ខ! ផុត​មួយ​ដំណាក់កាល​ នាយកៃដ សម្រេច​ចេញ​ពី​មន្ទីរពេទ្យ ខណៈ​ខ្ញុង ​ប្រាប់​ពី​ស្ថានភាព​ប្ដី​​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ពេល​នេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង​ខ្ញុង បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកប​មុខរបរ​អនឡាញ និង​ការងារ​សិល្បៈ ដើម្បី​យក​លុយ​ទៅ​ដោះ​បំ​,,​ណុល​រហូតដល់​ទៅ​ជិត​៦០​ម៉ឺន​ដុល្លារ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង​ខ្ញុង រកស៊ី​អស់​ដើម អស់​ចុង ម្ចាស់បំណុល​តាម​ទារ​រហូត ជម្រើស​ចុងក្រោយ​មានតែ​ប្រកា​ស​លក់​ផ្ទះ​បន្ទាន់​ទាំង​ទឹកភ្នែក។ នៅ​ក្នុង​ការ​ឡាយ​លក់​ផលិតផល​របស់​ខ្លួន អ្នកនាង​ខ្ញុង បាន​ប្រកាស​ថា «​ដាក់​លក់​ផ្ទះ​ហើយ​ជិត​លែង​បាន​លក់​ងៀត​គោ​ងៀត​ក្របី​ហើយ​បង​បង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២២​នេះ​ ខ្ញុង នៅតែ​បន្ត​លក់​ផលិតផល ជាមួយនឹង​នាយ​កៃ​ដរ ជា​ស្វាមី​បន្ត​ទៀត ដើម្បី​រកលុយ​ដោះ​បំ,,ណុល​នោះ។ តែ​អ្វី​ដែល​ចាប់អារម្មណ៍ និង​មិន​នឹកស្មាន​ដល់​នោះ ពេល​កំពុង​ឡាយ​សុខៗ ហៀបនឹង​បិទ​ឡាយ​ទៅ​ហើយ ស្រាប់តែ​នាយ​កៃ​ដរ មាន​អា​ការៈមិន​ស្រួលខ្លួន​មួយ​រំពេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ការ​ឡាយ​នៅ​យប់​នេះ គេ​ឃើញថា អ្នកនាង​ខ្ញុង បាន​និយាយ​លេង​ជាមួយ​អ្នកទស្សនា និង​ជូនពរ​ពួកគេ មុន​ទៅនឹង​ធ្វើ​ការបិទ​ឡាយ ស្រាប់តែ​ស្វាមី​របស់ខ្លួន នាយ កៃ​ដរ​ ក្រញេងក្រញាង កាច់​មុខ កាច់​មាត់ និយាយ​លែងរួច ដួល​អុកគូថ​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​សភាព​ប្ដី​ដំបូង ខ្ញុង ស្មានតែ​ប្ដី​ធ្វើ​លេង​ខំ​និយាយ​សើច រុញ​ប្ដី​ធ្វើ​ដូច​ធម្មតា ដល់​ប្ដី​ដួល​ទន់​ជើង​ទើប​ដឹងថា ប្ដី​មាន​អា​ការៈមិន​ស្រួល ក៏​យំ​ស្រែកហៅ​គេ​ឲ្យ​ជួយ​។ ពេលនោះ អ្នក​គេ​មកជួយ​ហើយ​ប្រាប់​អ្នកនាង​ខ្ញុង ឲ្យ​សម្រួល​អារម្មណ៍​កុំ​ស្លន់ស្លោ។ ក្រោយមកក៏បញ្ជូនទៅមន្ទីរពេទ្យនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ជូនទៅពេទ្យនោះ, ពេលនេះ នាយ​កៃ​ដ ​បាន​ត្រឡប់​មក​សម្រាក​នៅផ្ទះ​វិញហើយ ដោយ​អះអាងថា​ស្ថានភាព​របស់​លោក​មាន​ភា​ព​ល្អប្រសើរ​វិលត្រឡប់​មក​ប្រមាណ​ជា ៨០​ភាគរយ​ហើយ ប៉ុន្តែ​យ៉ាងណា​នាយ​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​វះ,,កាត់​ខួរក្បាល​យក​ដុំ​សាច់​កាច​ដែល​ដុះ​នៅ​ផ្នែក​ខាងឆ្វេង​ជា​បន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពី​ឡាយ​លក់​ផលិតផល​របស់​ខ្លួន​តា​ម​អន​ឡាញ នាង​ខ្ញុង បាន​ចេញមុខ​រៀបរាប់​ពី​ស្ថានភាព​របស់​ប្តី នាយ​កៃ​ដ កាលពី​កន្លងមក​ថា​ នាង​ពិតជា​រន្ធត់ចិត្ត​ជា​ខ្លាំង​ក្រោយពី​ឃើញ​ប្តី​របស់​ខ្លួន​មាន​អាការៈ​មនុស្ស ឆក់​ខ្សែភ្លើង​បែបនេះ ​ដែល​ដំបូង​នាង​ស្មានថា នាយ​កៃ​ដ ធ្វើ​លេងសើច​ហើយ​ពេលនោះ​ប្រសិនបើ​ប្តី​នាង​ដួល​អាច​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដោយសារ​សម្ពាធ​ឈាម​ឡើងដល់ ១៤។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុង បាន​និយាយថា​ ក្រោយពី​បញ្ជូនទៅ​សង្គ្រោះ​បឋម​នៅ​មន្ទីរពេទ្យ​ឯកជន​ជិត​ផ្ទះ​ជា​លទ្ធផល នាយ​កៃ​ដ ខ្វះ​កាល់ ស្យូ​ម ខ្វះ​ជាតិ​ស្ករ និងមាន​សម្ពាធ​ឈាម​លើស​ដល់ ១៤ ដែល​ធ្វើឱ្យ​នាយ​មាន​បញ្ហា​វៀច​មាត់​និង​មាន​ស្ថានភាព​ដូច​មនុស្ស​ឆក់​ខ្សែភ្លើង​បែបនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ចាប់អារម្មណ៍​ក្រោយពី​ស្ថានភាព​បាន​ធូរស្រាល នាង​ខ្ញុង ក៏បាន​បញ្ជូន​ប្តី​មក​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ជា​បន្ត​ ហើយ​ក្រោយពី​ធ្វើការ​ស្គែ​ន​ខួរក្បាល នាយ​កៃ​ដ មាន​ដុះ​សាច់​នៅ​ខាងឆ្វេង​ផ្នែក​ខាងមុខ​ដែលជា​ដុំ​សាច់​កាច​នឹង​តម្រូវឱ្យមាន​ការវះ,,កាត់​ជាបន្ទាន់ ថែម​ទៀតផង។ ប៉ុន្តែ​យ៉ាងណា​ពេលនេះ នាយ​កៃ​ដ បានសម្រេច​ចេញពី​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិភាក្សា​ពី​បញ្ហា​វះ,,កាត់​ធ្ងន់ធ្ងរ​មួយ​នេះ​ជាមួយ​ក្រុមគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ទឹកមុខ​ក្រៀមក្រំ នាង​ខ្ញុង បាន​និយាយថា ពេលនេះ​នាង​ត្រូវ​ទទួលបន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​មួយទៀត​ក្រោយពី​ប្តី​មាន​បញ្ហា​បែបនេះ​ពោល នាង​ត្រូវ​លក់​អីវ៉ាន់​ផង​នឹងត្រូវ​មក​មើលថែទាំ​ប្តី​ពេល​វះកាត់​ថែមទៀត តែ​នាង​ខ្ញុង មិនទាន់​ប្រាប់ថា ធ្វើ វះកាត់​នៅពេលណា​នោះទេ គ្រាន់តែ​បញ្ជាក់ថា​មិនអាច​ទុក​យូរ​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើនេះ​​ នាង​ខ្ញុង ក៏បាន​​បញ្ជាក់​ថា​ នេះ​ជា​រឿង​ពិត​មិនមែនជា​ការសម្តែង​ដូច​មហាជន​មួយចំនួន​បានគិត​នោះទេ​ហើ យ​នាង​ក៏​មិនអាច​យក​ជីវិត​សមាជិក គ្រួសារ​ណា​ម្នាក់​មកលេង​សើច​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​បែប​នេះដែរ​ព្រោះ​ជីវិត​ប្តី​នាង​មានតម្លៃ​ជាង​លុយ​ដែល​នាង​ជំពាក់​គេ​ទៅទៀត ។​ប្រសិនបើ​មហាជន​អាណិត​ស្រឡាញ់​នាង​សុំ​តែ​ផ្តល់​កម្លាំង​ចិត្តនឹង​ជួយ​ទិញ​ផលិតផល​នាង​សប្បាយចិត្ត​ហើយ​ព្រោះ​ពេលនេះ​នាង​កំពុង​ត្រូវការ​លុយ​ខ្លាំង​សម្រាប់​វះ,,,កាត់​ដុំ​សាច់​នៅក្នុង​ខួរក្បាល​ប្តី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment