ភ្ញាក់​ក្រញាង! មាន​ការ​វែកញែក​គ្រប់គ្នា​ ក្រោយ​ដឹង​ថា តារា​សម្ដែង​ជើងចាស់ ចាន់ តារាទី ទើប​តែ​មាន​វ័យ…(មាន​វីដេអូ)

និយាយ​ដល់​ឈ្មោះ អ្នកស្រី ចាន់ តារាទី អ្នកគាំទ្រ​ច្បាស់​ជា​បាន​ជ្រាប​រួច​មក​ហើយថា អ្នកស្រី ទទួល​បាន​ប្រជាប្រិយភាពខ្លាំង ក្នុង​កំឡុងឆ្នាំ៩០ជាង ​តាម​រយៈ​ខ្សែ​ភាពយន្ដ​​ល្បីៗ​មួយ​ចំនួន​ដូច​ជា ស្រមោលអន្តកាល, ភ្នំពេញស្នេហាខ្ញុំ, និងជំនោរប៉ៃលិន ជាដើម។

អ្នកស្រី បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ កាលពី​កំឡុង​ទស្សវត្តឆ្នាំ៨០ ហើយ គិតមកដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំហើយ ដោយអ្នកស្រី បាន​បន្សល់​ទុក​ស្នាដៃសម្ដែងជាច្រើន។ និយាយពីរូបសម្រស់វិញ អ្នកស្រី នៅតែស្អាត និងក្មេងជាងវ័យ។

ទោះយ៉ាងណា ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព បានបង្ហោះវីដេអូមួយ ហើយបញ្ជាក់ថា តារាសម្ដែងជើងចាស់រូបនេះ ទើបតែមានអាយុ៤៥ឆ្នាំនោះ។ លោក សា​វិ​ន ហ្វី​លី​ព បានបង្ហោះវីដេអូមួយ ហើយបញ្ជាក់ដូច្នេះថា «ចាន់ តារាទី អាយុ ៤៥ឆ្នាំមែន ប៉ុន្តែនៅតែខ្ញង់! គាត់ផ្ដាំថា ហាមហៅគាត់ម៉ែ ចំពោះតារាថ្មីៗ ដែលថតកុនជួបគាត់ដោយចៃដន្យនៅថ្ងៃណាមួយ ប្រយត្ន័ទក់សាច់!!»។

ក្រោយពីលោក លោក សា​វិ​ន ហ្វី​លី​ព បញ្ជាក់បែបនេះរួចមក មហាជនជាច្រើន បានចូលទៅខំមិន បញ្ចេញប្រតិកម្មថា «បងងទីណាអាយុ៤៥ឆ្នាំ ចេះតែនិយាយហើយ អាចជិត៦០ឆ្នាំបានត្រូវ កាលគាត់សម្ដែង ខ្ញុំនៅរៀនថ្នាក់ទី៨ ឥលូវខ្ញុំចេញធ្វើការជិតចូលនិវត្តន៍ទៅហើយគាត់នៅ៤៥អីទៀត, ៦០ជាងបានត្រូវ,

ខ្ញុំគិតថា គាត់អាយុក្បែរ៦០ហើយ ព្រោះខ្ញុំជិត៤៥ឆ្នាំហើយ កាលខ្ញុំមើលរឿងគាត់លេង គាត់ក្រមុំហើយ តែខ្ញុំនៅតូច៥−៦ឆ្នាំនឹង, មិនជឿថា គាត់អាយុ៤៥ទេ បើ៦០ឡើងទើបជឿ, អាយុគាត់គួរតែក្បែ៦០ ព្រោះខ្ញុំក្បែ៥០ ទៅហើយ, ដូចមិនជឿថា គាត់អាយុ៤៥ឆ្នាំ គាត់លេងកុនតាំងពីខ្ញុំនៅក្មេង​ម្ល៉េះ ឥឡូវ​ខ្ញុំ 45ហើយ…,

បងមិនមែន៤៥ទេអី ព្រោះកាលគាត់ល្បី ខ្ញុំនៅក្មេង ហើយឥលូវខ្ញុំវ័យ៤៦ឆ្នាំហើយនឹង, អត់ជឿថា បងចាន់ដារ៉ាទីអាយុ៤៥ បើយុចាប់ពី 60 ឆ្នាំឡើងបានជឿ»។ ទោះជាមានមតិជាច្រើន អះអាងថា មិនមែនអាយុ៤៥ឆ្នាំយ៉ាងណាក៏ដោយ ក៏លោក សា​វិ​ន ហ្វី​លី​ព ចូលទៅឆ្លើយតប ដោយបញ្ជាក់ថា អាយុ៤៥ឆ្នាំដដែល៕ សូមទស្សនាវីដេអូ ខាងក្រោម ៖


Related posts

Leave a Comment