កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ប្រិយមិត្តអ្នកតាមដានព័ត៌មានសិល្បៈ មានការចាប់អារម្មណ៍ម្ដងរួចមកហើយចំពោះ នាឡិកា ដែលរ៉ូលីន កំពុងប្រើម៉ាក Richard Mille 011 Flyback Chronograph ព្រោះវាមានតម្លៃដល់ទៅជាង ១២ ម៉ឺនដុល្លារអាមេរិកឯណោះ។
គេនៅចាំបានថា នៅពេលនោះ, ទន្ទឹមនឹងការចាប់អារម្មណ៍ ក៏ត្រូវបានសារព័ត៌មានអនឡាញមួយចំនួន យកទៅចុះផ្សាយ ធ្វើឲ្យមានការការភ្ញាក់ផ្អើលកាន់តែខ្លាំងថែមទៀត។ ក្រោយមក ស្រាប់តែ រ៉ូ លីន បានបង្ហោះរូបផ្ទះវិឡារ ជាមួយសារដ៏ចាក់ដោតថា ៖ «បើជ្រុលរឿងនាឡិកាហើយដាក់ផ្ទះមួយទៀតម៉ងទៅកុំឲ្យសៅហ្មងចិត្ត»។
ដោយឡែកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ តារាពហុជំនាញមានឈ្មោះពិត ជួប ច័ន្ទកក្កដា ហៅរ៉ូលីន បានបង្ហោះរូបថផ្ទះកំពុងសាងសង់របស់ខ្លួន អមដោយសារយ៉ាងចាក់ដោតថា «មិនចូលចិត្តប្រកួតប្រជែងនរណា ចូលចិត្តរស់សាមញ្ញ មានផ្ទះតូចមួយ មុខរបរតូចមួយ ជីវិតមានន័យ»។
តាមរយៈនេះ មានអ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍ ក៏បានបញ្ចេញយោបល់ថា «តែចូលចិត្តនិយាយរឿងលុយរឿងទ្រព្យ ដើម្បីអោយសប្បាយចិត្ត ទំនេរៗ អង្គុយលគ្រឿងពេជ្រ, ពិតជាមានក្តីសុខណាស់បង, ត្រឹមត្រូវ!ខ្ញុំគោរពនិងឲ្យតម្លៃមនុស្សដែលមានទស្សនៈបែបនេះណាស់!,
បើចង់ប្រជែង វាទាល់តែយើងមានសមត្ថភាព បើសមត្ថភាពយើងវានៅមានកម្រិត យើងស្វែងរកអ្វីដែលសក្ដិសម និងមិនបង្កផលប៉ះពាល់ដល់អ្នកផ្សេង យើងធ្វើវាទៅ មនុស្សតែងតែដឹងពីសមត្ថភាពរបស់ខ្លួនឯង, មែនហើយប្រើជីវិតបែបសាមញ្ញមិនបៀតបៀនអ្នកដទៃនិងមានក្ដីសុខ»។
ក្រៅពីអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ ចូលរួមបញ្ចេញមតិហើយនោះ ពិធីការិនី ចាន់ កែវនិមល ក៏មានការចាប់អារម្មណ៍ផងដែរ ហើយយល់ផ្ទុយពីរ៉ូលីន ដែលថាផ្ទះនោះតូច។ ពិធីការិនីរូបនេះ បានបញ្ចេញមតិបែបនេះថា «មិនតូចទេបង មកនទាន់ហើយក៏ដឹងថាស្អាតដែរបង»៕