នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ តារាចម្រៀងវ៉េប វណ្ណដា បានចេញMVថ្មី មួយបទ «CATCH ME IF YOU CAN » ដោយឃើញថា បទនេះ ប្លែក១៨០ដឺក្រេ ធ្វើឲ្យអ្នកគាំទ្របានទស្សនាហើយទប់អារម្មណ៍មិនជាប់ លាន់មាន់សរសើរសឹងគ្រប់គ្នា។
ក្រោយបទនេះ បានចេញរយៈពេលត្រឹមជិត១ម៉ោងប៉ុណ្ណោះ មានអ្នកទស្សនាជិត១០ម៉ឺនដងនៅលើយូធូបទៅហើយជាមួយនឹងការចុចមេដៃជាង២ម៉ឺន និងបញ្ចេញមតិរហូតទៅដល់ជិត៥ពាន់ឯណោះ។
ក្នុងចំណោមការបញ្ចេញមតិយ៉ាងច្រើនេះ ពួកគេសុទ្ធតែ សម្ដែងការភ្ញាក់ផ្អើល និងសរសើរចំពោះតារាចម្រៀង វណ្ណដា ដែលនាំនូវរសជាតិថ្មី ប្លែកសម្រាប់ពួកគេ ហើយការសម្ដែងទៀតសោត មើលទៅដូចMVបរទេសអញ្ចឹង។
ជាក់ស្ដែង ពួកគេ បានបញ្ចេញយោបល់ដូច្នេះថា «WoW ! This mv and song surprised me again! Idol ខ្លាំងដូច Rambo និងលឿនដូច Ronaldo តែប្រយ័ត្ន Franco ចាប់វៃ : D Love this song !!!!, ពិតជាមិនសរសើរមិនបានមែន ទាំង បទភ្លេង និងMV កប់ស៊េរីតែម្តង, គ្រាន់តែឮភ្លេងចង់រាំម៉ង កប់ខ្លាំងណាស់IDOL, រសជាតិថ្មី អារម្មណ៍រំភើបញាប់ញ័រ អស្ចារ្យណាស់ Vannda,
ខ្ញុំចំណាយពេល4-5ម៉ោងអង្គុយចាំមិនខកបំណងឡើយ។, យឺតមែនតែគុណភាព កុំអោយលឿនតែអត់គុណភាពចូលចិត្តប្អូន Vanda , បងវណ្ណដាចេញមួយបទនេះប្លែកអារម្មណ៍ខ្ញុំទៀតហើយ, Mvដូចប្រទេសគេដឹងតែល្បីទៀតហើយ»៕ ដើម្បីជ្រាបច្បាស់ សូមទស្សនា Mvខាងក្រោមនេះ ទាំងអស់គ្នា ៖