តាំង គីម​សួ រំភើប​ស្ទើរ​ស្រក់​ទឹកភ្នែក ក្រោយ​សម្ដេច​តេជោ សម្រេច​លុបចោល​នូវ​គម្រោង​អភិវឌ្ឍ​នៅ ព្រៃភ្នំ​តា​ម៉ៅ ខណៈ អាចារ្យ​ធំ ពោល​ពាក្យ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន ​រួម​នឹង​តារា​ល្បីៗ​មួយ​ចំនួន​​​ បាន​ធ្វើ​ការ​សំណូមពរ​ ទៅ​រាជរដ្ឋាភិបាល ​ដើម្បី​រក្សាទុក​ព្រៃ​នៅ​ក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកឧកញ៉ា ឡេង ណា​វ៉​ត្រា ដែល​ត្រូវ​បាន​គេ​រិះ​,,​គន់​ដូច​ទឹកបាក់​ទំនប់​ជុំវិញ​រឿង​នេះ ​នោះ ក៏បាន​បង្ហោះ​សារ ស្នើសុំ​ដល់​រាជ​រដ្ឋាភិបាល​ដែរ​ថា «​ខ្ញុំ​គាំទ្រ​ឱ្យ​រាជរដ្ឋាភិបាល​លុប ស​.​ជ​.​ណ តំបន់ភ្នំ​តា​ម៉ៅ​ទាំងអស់ ហើយ​សុំឱ្យ​បងប្អូន​ដែល​ស្រលាញ់​កូនឈើ​មក​ដាំ កូនឈើ​ជាមួយ​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មាន​សំណូមពរ​ជាច្រើន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២២​នេះ សម្ដេច​តេ​ជោ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្ដេច ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា «​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​! ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​សំណូមពរ​ជាច្រើន​មក​រាជរដ្ឋាភិបាល​ដើម្បី​រក្សាទុក​ព្រៃ​នៅ ក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ទោះបី​ក្រសួង​កសិកម្ម​បាន​ពន្យល់ថា​សួនសត្វ​ភ្នំ​តា​ម៉ៅ មិនមាន​ប៉ះពាល់​ក៏ដោយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់បំផុត​នៃ រាជរដ្ឋាភិបាល​ខ្ញុំ​សូម​ចេញ​បញ្ជា​៖ ១.​លុបចោល​ទាំងអស់​នូវ​រាល់​ការអនុញ្ញាត ឱយធ្វើ​ការដោះដូរ​និង​អភិវឌ្ឍ​។​២.​រក្សាទុក​ដី​និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ ភ្នំ​តា​ម៉ៅ​ជា​ដី​ដែល​ត្រូវការពារ​និង​អភិរក្ស​ដោយ​ក្រសួងកសិកម្ម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ក្រុមហ៊ុន​ដែល​បាន​ឈូសឆាយ​ត្រូវ​បញ្ឈប់​សកម្មភាព​និង​ត្រូវ​ដាំ​ដើមឈើ​ ឡើងវិញ​លើដី​ដែល​បាន​ឈូសឆាយ​។​ សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ ដែល​បាន​ចូលរួម​ផ្តល់យោបល់​ប្រកប ដោយ​ការស្ថាបនា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ប្រជាពលរដ្ឋ បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ក្នុងនោះ លោក​តាំង គីម​សួ ដែលជា​អ្នក​ឈឺឆ្អាល​រឿងនេះ​ជាងគេ បាន​ចែករំលែក​សារ​ខាងលើ ហើយ​បង្ហាញ​អារម្មណ៍​ថា «​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ហើយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក អាចារ្យ​ធំ នគររាជ ដែល​ជា​អ្នក​ចេញមុខ​ឈឺឆ្អាល​ដែរ នោះ បាន​ពោល​ពាក្យ​ថា «​ជយោ​! ភ្នំ​តា​ម៉ៅ របស់​ដូនតា​ខ្មែរ រស់​វិញហើយ​! គោរព​អរគុណ សម្ដេច​ពុក មគ្គុទ្ទេសក៍​នៃ​ដំបូល​សន្តិភាព ដ៏​អមត​:គោរព​អរគុណ ការ​ឈឺឆ្អាល​រ​បស់បង​ប្អូន​រួម​ជាតិខ្មែរ​គោរព​អរគុណ និង​ស្ញប់ស្ញែង​នូវ​វីរភាព​របស់លោក​Tan Kimsourគោរព​អរគុណ លោក​ប្អូន ឡេង ណា​វ៉ា​ត្រា គោរព​អរគុណ កម្លាំង​មហា​សាមគ្គី​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment