មិន​នឹក​ស្មាន! ​ថ្ងៃនេះ​ ភរិយា តារា​ចម្រៀង កែវ វាសនា​ ដាច់ចិត្ត ទម្លាយ​រឿង​ គេ​តាម​បំបែក​ស្នេហា​ខ្លួន, ហើយអ្នកនោះគឺជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា ម្ចាស់​បទ​«​កុលាប​ពុល​ដី​» លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​​ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទ ឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ ​លោក កែវ វាសនា បាន​ជោគជ័យ​យ៉ាងខ្លាំង​លើ​មុខរបរ​រហូត​សាងសង់​វិឡារ​តម្លៃ​ជាង​៨០​ម៉ឺន​ដុល្លារ​រួចរាល់ ព្រមទាំង​មានកូន​ក្នុងបន្ទុក​ចំនួន​២​នាក់ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ មិន​ប្រែប្រួល​ទៅណា​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ភរិយាតារាចម្រៀង កែវ វាសនា ​បាន​រំលឹក​ពី​ប្រវត្តិ​តស៊ូ​ជាមួយ​គ្នា​រហូត​ជោគជ័យ​ដល់​បច្ចុប្បន្ន ដោយ​រៀបរាប់​យ៉ាង​វែង​អន្លាយ​ថា «ពាក្យ​ថា​ប្តី​ប្រពន្ធ​គឺ​រួមសុខ​រួមទុក្ខ​និយាយ​រឿង​ពិត​មួយ​ចុះ ​កាលពី​ជាង​10​ឆ្នាំមុន ទម្រាំ​តែម​នុស្ស​ប្រុស​ឈរ​ក្បែរ​ខ្ញុំ​នេះ​ បាន​ខ្ញុំ​ជា​ប្រពន្ធ​គឺ​គាត់​តស៊ូ​ណាស់ តស៊ូ​គ្រប់​ឧបសគ្គ​ ជួប​ព្យុះភ្លៀង​ពី​ប៉ា​ម៉ាក់​ខាង​ស្រី​ដែល​រារាំង​មិន​អោយ​ស្រលាញ់​គ្នា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​ប៉ា​មិន​ទទួល​ជាដាច់ខាត​ព្រោះ​ខ្លាច​ខាង​ប្រុស​ស្រី​ច្រើន ​ស្រលាញ់​កូន​គាត់​មិន​ស្មោះ​ចិញ្ចឹម​កូន​គាត់​មិនបាន​ល្អ​ដូច​គាត់​ចិញ្ចឹម និ​យាយ​រួម​គឺ​គាត់​មិនអោយ​យក មុន​ការ​ជាមួយគ្នា​ស្រលាញ់​គ្នា​ហើយ​ក៏​បែក​គ្នា​ចង់​100​ដង​ដែរ តែ​ពីរ​នាក់​យើង​នៅតែ​ស្កាត់​រកគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​សន្យា​មួយ​គ្នា​នឹង​ខំ​រកលុយ​ហើយ​តស៊ូ​ស្រលាញ់គ្នា​អោយ​ស្មោះ​ដើម្បី​បង្ហាញ​អោយ​ពួកគាត់​ឃើញថា​ មនុស្ស​ប្រុស​ម្នាក់នេះ ​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់​នេះ ​មិនមែន​សម្លឹង​ឃើញ​គ្រួសារ​ខាង​ស្រី​មានទ្រព្យ​ជាង​ទេ ​គឺ​ការស្រលាញ់​ចិត្តនឹង​ចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក​យើង​ក៏​លួច​ទាក់ទង​គ្នា​រហូត​ ហើយ​ខាង​ប្រុស​ខំ​រកលុយ​បាន​ទាំង​ប៉ុន្មាន​អោយ​ខាង​ស្រី​ទុក​ទាំងអស់ ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​រៀន​លក់​អន​ឡាញ់​កាលពី​7​ឆ្នាំ​ជាង​មុន ប៉ា​ឃើញ​ផុស​លក់​តាម​ហ្វេ​សប៊ុក ក៏​គាត់​មិនសូវ​ពេញចិត្ត​ដែរ​ ព្រោះ​ពេល​នឹង​អ្នកលក់​តាម​អន​ឡាញ​គេ​មិនសូវ​អោយ​តម្លៃ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​ខ្វល់​ថា ​គាត់​គិត​យ៉ាងណាទេ​ ព្រោះ​ខ្ញុំ​ត្រូវ​រកលុយ​ចាយ​ដោយ​ខ្លួនឯង​មិន​អាច​លាដៃ​សុំ​លុយ​ពី​គាត់​ចាយ​បាន​ទៀត​ទេ​ ព្រោះ​គោលដៅ​ខ្ញុំ​ចង់​អោយ​ប៉ា​ឃើញ​ពី​សមត្ថភាព​ខ្ញុំ​ថា​ កូនស្រី​ម្នាក់នេះ​មិន​ទន់ជ្រាយ​ទេ​ហើយ​អោយ​ឃើញ​ពី​សមត្ថភាព​ពី​កូនស្រី​ម្នាក់​នេះ​ថា ​អាចមាន​សមត្ថភាព​ជ្រើសរើស​គូ​​ស្រករ​ដោយ​ខ្លួនឯងបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1​ឆ្នាំ​ជាង​ក្រោយមក ពីរ​នាក់​ខ្ញុំ​ប្រឹង​រកលុយ​ដោយ​កម្លាំង​ញើស​ឈាម​សល់​លុយ​មួយ​ចំនួន​ និង​មាន​ឡាន​ខ្ទង់​ជិត​10​ម៉ឺន​1​គ្រឿង ​និង​ជិត​4ម៉ឺន​1​គ្រឿង ពេល​នឹង​ខាង​ប្រុស​ ក៏​មានផ្ទះ​និង​ឡាន​ខ្លួនឯង​ផ្ទាល់​ស្រាប់​ហើយ ហើយក៏យើង​បាន​លួច​ណាត់គ្នា​ទៅ​មើល​ខែឆ្នាំ​ថា ​យើង​ការ​ពេលណា​ល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នឹង​ពួក​ខ្ញុំ​មិនដែល​ជឿ​រឿង​គ្រូទាយ​ទេ​ តែ​យើង​ចង់ដឹងថា​យើង​បានការ​ជាមួយគ្នា​អត់​ចឹ​ងក៏​ពួក​ខ្ញុំ​ក៏​សម្រេចចិត្ត​ទៅ​មើល​នឹង​អ្នកគ្រូ​ស្រី​ម្នាក់​ គាត់​មើល​ដោយ​បាតដៃ​ខ្ញុំ​ទាំងពីរ គាត់​ក៏​និយាយថា​ខ្ញុំ​ទាំងពីរ​ទោះយ៉ាងណា​ក៏​បានការ​ជាមួយគ្នា​ដែរ​ គាត់​ក៏​ប្រាប់​ម៉ោង​និង​ថ្ងៃ​អោយ​និយាយ​សុំ​ប៉ា​ខ្ញុំ​ហើយ​គាត់​ប្រាប់​អោយ​ត្រូវតែ​រៀបការ​ក្នុង​ឆ្នាំ​នឹង​អោយ​បាន​ ហើយ​ទោះជា​យ៉ាង​ណាយ​កកូន​ឆ្នាំវក​អោយ​បានដឹង​តែមាន​ខ្លាំង​កុំអោយ​ផុត​អោយ​សោះ​(​កាល​ជាង​6​ឆ្នាំមុន​)​ឈី​ហ្វូ​នឹង​ហើយ​ឆ្នាំវក​ឥឡូ​វ​អាយុ​ជិត​5​ឆ្នាំ​ហើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មកដល់​ថ្ងៃ​ ដែល​ខ្ញុំ​ត្រូវ​តាំងចិត្ត​ទៅ​សុំ​ប៉ា​ម្តង​ទៀត ​ពេលនោះ​ចិត្ត​ខ្លួនឯង​រៀង​រឹងមាំ​ច្រើន​ព្រោះ​យើង​ចេះ​រកលុយ​ដោយ​សមត្ថភាព​ខ្លួន​ឯង​បាន​ហើយ ក៏​ចូល​បន្ទប់​សុំ​គាត់​ទាំង​បុក​ពោះ និយាយ​ទៅកាន់​ប៉ា​ថា ប៉ា​ខ្ញុំ​និង​ស្នា​ចង់​រៀបការ​មួយ​គ្នា​ ព្រម​ទៅ​ប៉ា​ឬ​ប៉ា​ចង់​អោយ​ខ្ញុំ​យក​អ្នកមាន​ជាង​តាម​ប៉ា​ណែ​នាំ ​ការ​កន្លះ​ខែ​មិនទាន់​ខ្ញុំ​លែង​គ្នា​ និង​ខ្ញុំ​បាន​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​តែ​ប៉ា​មិន​ពេញចិត្ត​តើ​មួយ​ណា​ប៉ា​ខ្មាស​គេ​ជាង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​អត់​និយាយ​មួយសន្ទុះ ហើយក៏​តប​មកវិញ​ថា​ សួរ​ម៉ាក់​ហែង​ទៅ​បើ​ម៉ាក់​ហែង​ព្រម​ក៏​យកគ្នា​ទៅ ពេល​នឹង​អារម្មណ៍​អរ​ចង់​ហោះ​ព្រោះ​ម៉ាក់​គាត់​ដឹង​តែ​ព្រម​ហើយ​ ព្រោះ​គាត់​ឃើញ​ប្តី​ខ្ញុំ​ជា​មនុស្ស​ប្រុស​ដែល​តស៊ូ​ស្រលាញ់​កូន​គាត់​ខ្លាំង​មែន​ ដែល​មិន​ដូច​ពាក្យ​គេ​និយាយថា​ស្រលាញ់​ខ្ញុំ​ឃើញ​តែ​លុយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

4​ខែក្រោយ​មក​យើង​ក៏បាន​រៀប​មង្គលការ​ជាមួយគ្នា​ដោយ​សប្បាយរីករាយ ប៉ា​ម៉ាក់​ក៏​មាន​ស្នាមញញឹម​ចាប់ផ្តើម​ពេញចិត្ត​ប្តី​ខ្ញុំ​រហូតដល់​សព្វថ្ងៃ​នេះ​គាត់​កាន់តែ​ស្រលាញ់​ប្តី​ខ្ញុំ​ទ្វេ​ឡើង​ដោយ​ឃើញ​ទង្វើ​ប្តី​ខ្ញុំ​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​ស្រលាញ់​ប្រពន្ធ​កូន មិនដែល​ធ្វើ​អោយ​ខ្ញុំ​ខូចចិត្ត លុយកាក់​រកបាន​ទុក​តែ​ម៉ា​ចាយ​សល់​ម៉ាន​តែងតែ​អោយ​ប្រពន្ធ​ទុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តី​ខ្ញុំ​ជា​មនុស្ស​មិនដែល​ចង់បាន​របស់ទ្រព្យ​ពី​អ្នកណា​ឡើយ ហើយ​ប្តី​ខ្ញុំ​ក៏​មិនចេះ​អួតអាង​ដែរ​ទោះ​គាត់​ជាតា​រា​ពិតមែន តែ​គាត់​មិន​ប្រកាន់ខ្លួន​ទេ​ ការ​មើលថែ​ប្រពន្ធ​កូន​អាច​នឹង​លើស​មនុស្ស​ប្រុស​មួយចំនួន​ក៏ថា​បាន​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ទម្ងន់​ទៅ​មើល​ថែ​កូន​ក្នុង​ផ្ទៃ​នៅ​ពេទ្យ​ពេលណា​ក៏មាន​វត្តមាន​ប្តី​ខ្ញុំ​ជូនទៅ​គ្រប់ពេល​ ហើយ​យក​កូនៗ​ទៅ​ចាក់​វាក់​សាំង​ក៏មាន​វត្ត​មាន​គាត់​រហូត អ្នកគ្រូ​ពេទ្យ​រ៉ូយ៉ាល​អាច​ធ្វើ​សាក្សី​បាន ហើយ​គាត់​ជា​មនុស្ស​ប្រុស​មែន​ តែ​ការ​មើលថែ​​កូន​គាត់​ជំនាញ​ជាង​ខ្ញុំ​ទៀត ដូចជា​អោយ​កូន​គេង ងូតទឹក​និង​បំបៅ​ដោះ​គោ​កូន​ និង​អាចម៍​នោម​កូន​គឺ​ម៉ា​ចប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យប់​ឡើង​ភាគច្រើន​គាត់​មើល​កូន​ច្រើនជាង​ខ្ញុំ ​ការ​ចាប់ដៃគ្នា​រយៈពេល​ច្រើន​ឆ្នាំនេះ​ខ្ញុំ​តែង​ដាស់តឿន​ប្តី​ខ្ញុំ​ថា​កុំអោយ​ប្រពន្ធ​ម្នាក់​នេះ​ខ្មាស​គេ​ណា​ តែ​យើង​ក្រ​គេ​មើលងាយ​ហើយ​ចឹ​ង​យើង​ត្រូវតែ​ស្មោះត្រង់​នឹង​គ្នា​ខំ​រក​ទាំងអស់គ្នា​អោយ​មាន​បាន​​​​ធ្វើ​អោយ​យើង​ទាំងពីរ​នាក់​មាន​ការងា​រ​ល្អ មិន​ថា​ទិញ​ដី​ទិញ​ផ្ទះ​ឬ​រក​ស៊ីអ្វី​ក៏ដោយ​គឺ​ពួក​ខ្ញុំ​ចុះសម្រុង​គ្នា​ណាស់​គិត​លឿន​ធ្វើ​លឿន​ទោះ​យើង​ធ្លាប់​ជួប​ការបរាជ័យ​ខ្លះ​ក៏​យើង​មិន​បាក់​ទឹកចិត្ត​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតដល់​សព្វថ្ងៃនេះ​យើង​មាន​ចំណូល​បី​បួន​ផ្នែក​រស់នៅ​បែប​សាមញ្ញ​ៗ​ដោយ​ស្រួល ហើយ​ក៏​គ្មាន​មានបាន​ដោយសារ​ទ្រព្យ​ប៉ា​ម៉ាក់​1​រៀល​ដែរ​ បាន​គ្រប់​យ៉ាងដូច​សព្វ​ថ្ងៃជា​ញើស​ឈាម​យើង​ទាំង​2 កាដូរ​ដ៏​ធំ​គឺ​កូនប្រុស​1​ស្រី​មួយ​ដ៏​គួរអោយ​ស្រលាញ់ love forever Keo Veasna Lim Sokuntheary»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នៅថ្ងៃខួបកំណើត​អាពាហ៍ពិពាហ៍​ខ្លួន​កាលពីឆ្នាំ២០២០​នោះ ភរិយា តារាចម្រៀង កែវ វាសនា ក៏បាន​ទម្លាយ​រឿង​គេ​តាម​បំបែក​ស្នេហា​ខ្លួន​ផងដែរ ​ដោយ​រៀបរាប់ថា «រយៈពេល​ស្គាល់​គ្នា​១៣​ឆ្នាំ បែក​គ្នា​រាប់មិនអស់ ទម្រាំ​បានការ​ជាមួយគ្នា រយៈពេល​រៀបការ​ជាមួយគ្នា​៤​ឆ្នាំ បាន​កូន​២ ប្រុស​មួយ ស្រី​មួយ តែ​ពេលនេះ​ជីវិត​យើង​ជោគជ័យ​ហើយ ក្នុង​គ្រួសារ​តូច​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​ប្តី​សម្រាប់​ផ្តល់​ភាពស្មោះត្រង់ និង​ស្រលាញ់​ប្រពន្ធ​កូន ដែល​តែង​គិត​ប្រពន្ធ​ម្នាក់​នេះ​ជាធំ​រហូត​កន្លងមក អូន​ឆ្នាល់​ កាច ក៏​បង​មិន​ប្រកាន់​ច្រើន​នឹង​អូន​ដែរ ជាពិសេស​អូន​ចង់បាន​អ្វី ចង់​ចាយលុយ​បែប​ម៉េច ក៏​បង​មិន​ដែរ​សួរនាំ​ដែរ បង​មិន​ចង់ដឹង អ្វី​ទាំងអស់​សំខាន់​អោយតែ​ប្រពន្ធ​ម្នាក់នេះ​សប្បាយចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​យើង​មុន​បាន​គ្នា ជូរចត់ មាន​អ្នក​បំបែក​អូន​ពី​បង​ច្រើន​ណាស់ តែ​ទីបំផុត យើង​ចាប់​ដៃ​គ្នា សាង​គ្រួសារ​មួយ​យ៉ាង​កក់ក្តៅ ហើយ​ពោរពេញ ដោយ​សុភមង្គល មិន​ខ្វះមុខ មិន​ខ្វះក្រោយ សង្ឃឹម​ការស្រលាញ់​មួយ​នេះ នៅ​បែប​ហ្នឹង​ដល់​យើង​ចាស់​ស្លាប់ ស្រលាញ់​ប្តី និង​កូនៗ​ណាស់ Keo Veasna Real»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment