រាជធានីភ្នំពេញ ៖ នៅលើផេកផ្លូវការរបស់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានលោក ហេង ឡុង ជាប្រធាន បានរៀបរាប់ឱ្យដឹងថា«អ្នកនាង ចន ច័ន្ទលក្ខិណា បាននាំអំណោយ “មូលនិធិសិល្បករចាស់ជរា” ចែកជូនដល់ សិល្បករសិល្បការិនីមានពិការភាព ចំនួន ៥០រូប
ដោយទទួលបានថវិកា ចំនួន ២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ អង្ករ ៥០បេរ មី៥០កេស និងត្រីខ ៥០យួរ។ ដោយក្នុងនោះ អ្នកសិល្បៈមួយរូបទទួលបានអង្ករ ១បាវ មី ១កេស ត្រីខ ១យួរ និងថវិកា ៤០,០០០រៀល។ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃអំឡុងពេលកូវីដ-១៩»។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។ ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អរគុណសន្តិភាព»៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖