តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ និងតាមដានព័ត៌មានសិល្ប:កម្សាន្ត ច្បាស់ណាស់ពិតជាបានជ្រាបនូវដំណឹងមរណភាពរបស់ម្តាយតារាសម្តែងដ៏ល្បី គឺអ្នកម្តាយរបស់លោកយឺត មាសឧស្សាហ៍ ហៅអេដវីនជាក់ជាមិនខាន។
យ៉ាងណាមិញ ក្រោយទទួលដំណឹងមរណភាពដ៏សែនក្រៀមក្រំនេះ លោក និមល រ័ត្ន ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលកម្ពុជា(MUC) បានចូលរួមរំលែកទុក្ខដោយបានបង្ហោះសារមួយឃ្លាក្នុងគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា÷
ខ្ញុំពិតជាមានសេចក្តីរន្ធត់ជាខ្លាំងចំពោះការលាចាកលោករបស់អ្នកមីង ម៉ាក់Edwin។ ខ្ញុំតែងសង្ឃឹមថាគ្រួសារអ្នកមីងនឹងត្រលប់មកមានសុភមង្គលល្អដូចដេីមឆាប់ៗ… 😭😭😭 តែវាលឿនពេកហេីយ… ឱ! ព្រះអេីយ… អ្នកមីងនឿុយហត់យូរហេីយ ឥឡូវផុតកម្មពារហេីយ សូមសំរាកអោយបានស្កប់ស្កល់និងទៅកាន់សុគតិភព។ កូនៗអ្នកមីងនឹងថែរខ្លួនឯងអោយបានល្អបំផុត! 😰😰😰😰 – លោកនិមល រ័ត្ន
សូមរំលឹកផងដែលថា និមលរ័ត្ន ក៏ធ្លាប់ជាអ្នកចាត់ការទូទៅលើការងារ ផ្នែកដើរម៉ូដរបស់លោក អេដវីន កាលពីពេលកន្លងទៅផងដែរ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖