ចាប់តាំងពីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក មុំ វិបូរ មក, តារាសម្ដែង ម៉ាក់ សែនសូនីតា ហៅតូតា ត្រូវបានគេមើលឃើញថា នាង កាន់តែទទួលបាននូវសុភមង្គលយ៉ាងខ្លាំងពីការផ្តល់អោយរបស់ស្វាមី ជាមួយនឹងការរស់នៅក្នុងភាពស៊ីវិល័យ និងការបង្កើតជំនួញផ្ទាល់ខ្លួនចំណាយទុករាប់សិនម៉ឺនដុល្លារផងដែរ។
ក្រោយរៀបការ មិនយូរប៉ុន្មាន តូតា ក៏បានពពោះកូនដំបូង ដែលជាការសម្រេចបំណងរបស់នាង និងស្វាមី ដែលចង់មានកូនឲ្យបានឆាប់នោះ។ ម៉ាក់ សែនសូនីតា បានសម្រាលកូនប្រកបដោយសុវត្ថិភាពកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរពេទ្យមន្ទីរពេទ្យអរៀនដា កោះពេជ្រ បន្ទាប់ពីរៀបការ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០។
ស្របពេលមានមុខជំនួញជាច្រើនក្នុងដៃហើយនោះ តូតា និងស្វាមី ក៏នៅតែអាចឆ្លៀតពេលវេលាសម្រាប់គ្រួសារ ដោយជារឿយៗពួកគេ ឧស្សាហ៍លេងសើចជាមួយគ្នា បង្កើតភាពរីករាយ និងសុភមង្គលក្នុងគ្រួសារផងដែរ។ សូម្បីតែក្នុងការយល់សុបិន ក៏អាចចេញជារឿងដ៏គួរឲ្យអស់សំណើចមួយដែរ។
ជាក់ស្ដែង នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តូតា បានបង្ហោះរូបថត១សន្លឹកស្ថិតក្នុងទឹកមុខក្រៀមក្រំ អមដោយសំណើចគួរឲ្យអស់សំណើចថា «សង្ឃឹមថាយប់នឹងអត់អីចុះ យប់មិញច្រឡំវៃប្តី2កែងដៃ ដោយសារតែយើងស្រលាញ់ប្តីស្មោះពេក ឈប់បានឈប់ទៅណា ឈប់មកតាមញ៉ែខ្ញុំ ខ្ញុំមានប្តីមានកូនរួចហើយ កុំយករូបរាងសង្ហារសាច់ដុំមកញ៉ែអី មិនអាចទៅរួចទេ
ហើយកុំមកចង់អូសខ្ញុំទៅ ខ្ញុំមិនទៅដាច់ខាត ឃើញខ្ញុំដាល់ហេស៎ ឃើញខ្ញុំខឹងខ្ញុំវៃហេស៎ វៃ វៃរហូត វៃទាល់តែវៃត្រូវប្តីខ្លួនឯង2កែងដៃ បានខ្ញុំភ្ញាក់ដឹងខ្លួន យី…មួម៉ៅតាស យល់សប្ដិល្អៗមិនយល់ មកយល់សប្តិចឹងៗអី នេះសំណាងហើយគ្រាន់តែជាយល់សប្តិ កុំPol Viboរច័ណ្ឌងាប់… Pol Vibo»។
តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ឃើញសំណេរដំបូង ខំអានមិនស្ទើរនោះទេ ដល់ឃ្លាចុងក្រោយបាក់ចង្កេះតែម្ដង។ ដោយសារតែបែបនេះហើយ ទើបពួកគេ បញ្ចេញយោបល់ថា «ចង់ដឹងរឿងគេណាស់ខំតែអានខ្ញុំនេះ ការពិតយល់សប្តិសោះ, គាំងម៉ងបង, បងហ៎កខំអាននោះ»៕