លោកអ្នកបានជ្រាបរួចមកហើយថា ក្រោយពី ទម្លាយវិបត្តិផ្លូវចិត្ត ដែលលាក់ទុកអស់រយៈពេលជាយូរនោះ, កាលពីពេលថ្មីៗកន្លងទៅនេះ តារាទីកតុក សុខ លីន បានបង្ហាញមុខកូនរបស់ខ្លួនឲ្យអ្នកគាំទ្របានឃើញជាសាធារណៈ មើលទៅពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់។
មុននឹងទម្លាយពាក់ព័ន្ធនឹងខ្លួនមានគ្រួសារនេះ គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សុខ លីន ក៏តែងតែបង្ហាញមុខឪពុករបស់ខ្លួនជាញឹកញាប់នៅលើបណ្ដាញ ព្រមទាំងយកឪពុករបស់នាងទៅថតរឿងជាមួយទៀតផង។
ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តារាទីកតុក សុខ លីន បានបង្ហោះរូបថតឈរ២នាក់ឪពុក នៅមុខរថយន្តដ៏ថ្មីសន្លាង ដែលនាងទើបនឹងទិញ ជាមួយនឹងការបង្ហាញក្ដីស្រឡាញ់ចំពោះឪពុកខ្លួនថា «ស្នាមញញឹមរបស់ប៉ាគឺជាក្ដីសង្ឃឹមរបស់កូនតែម្នាក់គត់»។
តាមរយៈការបង្ហោះរូបថតខាងលើចូលទំព័រហ្វេសប៊ុករបស់ខ្លួននេះ ឃើញថា អ្នកគាំទ្រ ជាច្រើនមានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយគ្រាន់តែអ្នកចុចReact ជាមេដៃ បេះដូង…គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រហូតទៅដល់៣ម៉ឺន, បញ្ចេញមតិជិត១ពាន់ និងចែករំលែកបន្តជាង២០០។
ក្នុងចំណោមមតិជាច្រើននោះ ពួកគេ បានលើកឡើងដូច្នេះថា «ចែលីនជាមនុស្សពូកែណាស់ហើយរឹងមាំទៀត, ហេងហេងបងស្រីជាទីស្រឡាញ់ពេញបេះដូង, Idol រីកចម្រើនណាស់ឥលូវ. ជូនពរឲ្យមានសុខាភាពល្អ. ជួបតែអ្នកល្អៗក្នុងជីវិត, បងលីនពិតជាកូនល្អមែន, គាត់ឃើញបងរីកចម្រើនគាត់រីករាយណាស់ បើសិនម៉ាក់បងនៅ មិនដឹងថាគាត់សប្បាយចិត្តយ៉ាងណាទេ»។
គួរបញ្ជាក់ថា ម្ដាយរបស់តារា ទីកតុក សុខ លីន បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្របពេលនោះ សុខ លីន កំពុងមានជីវភាពលំបាកនៅឡើយ។ តែនៅពេលនាង បានរីកចម្រើនបន្តិចនោះ បែរជាគ្មានវត្តមានម្ដាយរបស់នាងទៅវិញ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់៕ សូមទស្សនា វីដេអូខាងក្រោម ៖