អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស បើទោះពេលនាងមានវ័យ៤០ឆ្នាំ និងមានស្វាមីរួចហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពនៅតែល្បីល្បាញខ្លាំងមិនធម្មតា។
ចំពោះរូបសម្រស់របស់នាង គឺនៅតែស្រស់ស្អាតមិនចាញ់ក្រមុំៗឡើយ ពោលគឺនៅតែមានមុខមាត់ស្រស់ផូរផង់ក្មេងខ្ចីដដែល។ ប្រការនេះ បានធ្វើឲ្យអ្នកគាំទ្រ តែងតែសរសើររូបនាងមិនដាច់ពីមាត់នោះទេ។
ជាក់ស្ដែងនាពេលកន្លងមក មហាជនជាច្រើន ហាក់មានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញ អ្នកនាង សុគន្ធ នីសា បានចូលទៅខមិនក្នុងការផុសរូប របស់មិត្តរួមត្រនំជាមួយគ្នា គឺអ្នកនាង ឱក សុគន្ធកញ្ញា ដោយបានហៅថា សុគន្ធកញ្ញា ថាidol របស់ខ្លួន ពេញៗមាត់តែម្តង ដោយក្នងនោះម្ចាស់បទ “មាតាដៃ១០០”រូបនេះបាន ចូលខមិនថា៖ “មើល idol ស្អាតណាស់”។
បន្ទាបពីបានឃើញយ៉ាងដូច្នេះ មហាជន និង ហ្វេនៗរបស់កំពូលតារាស្រីទាំងពីរដួង ក៏បានពោលសរសើរ ពីសម្រស់របស់ តារាស្រីទាំង២ មិនដាច់ពីមាត់នោះឡើយ ថ្វីបើពេលនេះពួកគេមាន កូននិងមានស្វាមីហើយក៏ពិតមែន តែសម្រស់វិញនៅស្រស់ស្អាតដដែល ក្រមុំៗសុំខ្មាស៕