ប្រិយមិត្ត បានជ្រាបរួចមហើយថា អ្នកស្រីទ្រី ដាណា ជាបុគ្គលម្នាក់ ដែលជោគជ័យលើមុខជំនួញរបស់ខ្លួន ហើយទន្ទឹមនឹងភាពជោគជ័យនេះ អ្នកស្រី ក៏សកម្មនឹងការងារមនុស្សធម៌ផងដែរ ដោយជារឿយៗតែងតែផ្ដល់អំណោយដល់អ្នកខ្វះខាត ជនពិការ ខ្វះទីពឹងជាដើម។
ជាក់ស្ដែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ អ្នកស្រី ទ្រី ដាណា បានប្រមូលសម្លៀកបំពាក់របស់ខ្លួន ទើបប្រើប្រាស់បានម្ដង ត្រៀមចែកជូនដល់អ្នកមានជីវភាពខ្វះខាតពិតប្រាកដ ជាមួយនឹងអំណោយជាច្រើនទៀតនោះ។
បង្ហោះភ្ជាប់ជាមួយសម្លៀកបំពាក់របស់ខ្លួនជាច្រើនមើលទៅដូចជាក្នុងហាងទៅហើយនោះ អ្នកស្រីទ្រី ដាណា បានប្រកាសដូច្នេះថា «នេះជាសំលៀកបំពាក់ ដែលនាងខ្ញុំប្រើប្រាស់បានតែមួយដងគត់ ហើយពេលនេះនាងខ្ញុំនឹងចែកសំលៀកបំពាក់នេះជូនទៅកាន់គ្រួសារ និងបងប្អូនដែលគាត់កំពុងតែមានជីវភាពខ្វះខាតពិតប្រាកដ ហើយនិងត្រៀមអំណោយជាច្រើនទៀតសម្រាប់ពួកគាត់»។
ទោះយ៉ាងណា ក៏មានមតិមួយចំនួនមិនយល់ស្របចំពោះការធ្វើបែបនេះឡើយ ដោយពួកគេ លើកឡើងតាមរយៈខំមិនថា «អគុណទឹកចិត្តបងស្រី តែនេះគ្រាន់តែជាគំនិតខ្ញុំ ហើយក៏មិនមែនមើលងាយអ្នកក្រដែរ តែខ្ញុំគិតថា សំលៀកបំពាក់បងស្រី សម្រាប់អ្នកអត់ពិត គាត់សំលៀកបំពាក់នេះមិនសំខាន់ទេ ពួកគាត់ពាក់មិនសមទេ សម្រាប់អ្នកក្រពិតប្រាកដនោះតែបើលក់សំលៀកបំពាក់នេះអោយអ្នកល្មមៗៗ ហើយយកលុយអោយពួកគាត់ល្អជាង ឬស្បៀងអាហាល្អជាង,
សម្រាប់ខ្ញុំចែ ចែកទានដល់អ្នកក្រីក្រគឺល្អណាស់ ប៉ុន្តែសំលៀកបំពាក់ចែគឺពួកគាត់ភាគច្រើនយកទៅពាក់គឺមិនសូវសុំដូចចែទេព្រោះរូបរាងនិងជីវភាពខុសគ្នាសំលៀកបំពាក់ល្អៗថ្លៃ អ្នកខ្លេះមិនដឹងស្លៀកទៅកម្មវិធីអី តែបើចែឡាយលក់បញ្ចុះថ្លៃហើយយកថវិកាទៅជួយអ្នកអត់ៗអាចល្អ សុំទោសនេះគ្រាន់តែជាការគិតរបស់ខ្ញុំ,
អគុណទឹកចិត្តបងស្រី តែនេះគ្រាន់តែជាគំនិតខ្ញុំហើយក៏មិនមែនមើលងាយអ្នកក្រដែរ តែខ្ញុំគិតថាសំលៀកបំពាក់បងស្រី ពួកគាត់ពាក់មិនសមទេ សម្រាប់អ្នកក្រពិតប្រាកដនោះតែបើលក់សំលៀកបំពាក់នេះអោយអ្នកល្មមៗៗ ហើយកលុយអោយពួកគាត់ល្អជាង»៕សូមទស្សនាវីដេអូ ខាងក្រោម ៖