បើទោះ​ប្ដីធ្វើ​ដាក់​ខ្លួន​បែប​ណា,លោក​ជំទាវ ខុង លី​ស៊ី​អាណា នៅតែ​បំពេញ​តួនាទី​ជា​កូន​ប្រសា​ល្អរហូត​លោក ឌួង ឆាយ អាណិត​ម្ដាយ​ពេកក៏​ពោលពាក្យ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​​​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ឧសភា ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ​ភរិយា​លោក​ឧកញ៉ា ឌួង ងៀប​ គឺ​លោកជំទាវ ខុង លី​ស៊ី​អាណា បាន​ចូលទៅ​កាន់​តុលាការ​ តាម​ដីកា កោះហៅ​ដើម្បី​បំភ្លឺ​លើ​ករណី​បណ្តឹង​លែងលះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការកោះហៅ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នាពេលនោះ ​គឺធ្វើឡើង​ក្នុង​គោលបំណង​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់​ស្វាមី​គឺ​លោក​ឧកញ៉ា ឌួង ងៀប ប្តឹង​សុំ​លែងលះ​ជាមួយ​ភរិយា​គឺ​លោកជំទាវ ខុង លី​ស៊ី​អា ណា​។​ ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​បឋម​បាន​លើក ឡើង​ថា​ ករណី​នេះ​ពុំបាន​សម្រេច​ឡើយ​ដោយ​លោ ក​ជំទាវ ខុង លី​ស៊ី​អាណា មិន​យល់ព្រម​លែងលះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងខាងលើ ​លោក​ជំទាវ ខុង លី​ស៊ី​អាណា ភរិយា​ឧកញ៉ា ឌួង ងៀប​​ ​​​ធ្លាប់លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ស្វាមី​របស់ខ្លួន​មិន​បាន​ភ្ញាក់រលឹក​ដឹង​កំហុស​ខ្លួន​ ដែល​បានធ្វើ​ខុស​យ៉ាង ធ្ងន់ធ្ងរ​ចំពោះ​កូន ឌួង ឆាយ ហើយ​ថែមទាំង​ប្ដឹង​លែង​លះ​លោកជំទាវ​ និង​ជំរុញ​តុលាការ​ឲ្យ​កោះហៅ​លោកជំទាវ​ជា​លើក​ទី​២​ដើម្បី​ចូលខ្លួន​ទាញ​ហេតុ ផល​ដើម្បី​លែងលះ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​ បច្ចុប្បន្ន ​លោកជំទាវ ខុង លី​ស៊ី​អាណា បើ​ទោះ​ស្វាមី ប្ដឹង​សុំ​លែងលះ​​ខ្លួន​ក៏ដោយ តែ​លោក​ជំទាវ នៅតែ​ដើរ​តួនាទី​ជាកូនប្រសាល្អ ដោយ​ទៅ​កំដរ​ផ្នូរ​ម្ដាយ​ក្មេក ដើម្បី​រៀបចំសែនម្ហូបអាហារ បោស​សំអាតជាប្រចាំថ្ងៃ​ទៀតផង។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានបង្ហោះរូបលោកជំទាវ ខុង លី​ស៊ី​អាណា ដែលជាម្ដាយខ្លួន អមដោយសារបង្ហាញការអាណិតថា «នឹក​ស្រណោះ​អាណិត​អ្នក​ម្ដាយ​ជា​ទីគោរព​ ស្រលាញ់ ​និង​ជា​ព្រះ​រស់​ដ៏​មានគុណ​របស់​កូនៗ ទោះបីជា​អ្នក​ម្តាយ​ហត់នឿយ​សុខភាព​មិនសូវ​ជា​ល្អ​ប្រក្រតី​យ៉ាងណា ក៏​អ្នក​ម្តាយ​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​តួនាទី​ជា​កូនប្រសា​​ដ៏​ល្អ ទៅ​កំដរ​ផ្នូរ​ម្តាយក្មេក​ ដែល​ស្ថិតនៅ​ទី​ឆ្ងាយ​ដើម្បី​រៀបចំ​សែន​ម្ហូបអាហារ​បោសសម្អាត​ជាប្រចាំ​រៀងរាល់ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ម្តាយ​នៅតែ​បំពេញ​តួនាទី​ជា​កូនប្រសា​​ល្អ​ដូច​កាល​គ្រា​ ដែល​លោកយាយ​នៅមាន​ជីវិត​រស់នៅ ក្នុងនាម​ខ្ញុំ​ដែល​ជា​កូន​ និង​ជា​ចៅ​ពិត​ជា​មាន​មោទនភាព​ចំពោះ​អ្នក​ម្តាយ​យ៉ាង​ខ្លាំង ក្រៅពី​ពាក្យ​អរគុណ ​និង​ការ​ជូនពរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនៗ​ក៏​សូម​គោរព​បួងសួង សូមឱ្យ​អ្នក​ម្តាយ​ជាទីគោរព​ស្រលាញ់​របស់​កូនៗ សូម​ទទួលបាន​នូវ​សុខ​ភាពល្អ​បរិបូរ​ណ៌ កម្លាំង​មាំមួន អាយុ​យ៉ឺន​យូរ​ដើម្បី​គង់នៅ​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូនៗ​ និង​ចៅៗ អ្នក​ម្តាយ​របស់​កូន​ហត់នឿយ​ពេក​ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីយប់​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០២១កន្លងទៅនេះ​ លោក ឌួង ឆាយ និងគ្រួសារ បានជួបទុក្ខធំ ដោយសារតែមនុស្សជាទីស្រឡាញ់​ ត្រូវជា លោកយាយបង្កើត និងត្រូវជាម្ដាយក្មេករបស់លោកជំទាវ ខុង លី​ស៊ី​អាណា បានបាត់បង់ជីវីតនោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



Related posts

Leave a Comment