រាជធានីភ្នំពេញ ៖ ពិតមែនហើយ មហាជនខ្មែរជាច្រើន ក្នុងពេលបច្ចុប្បន្ន ប្រាកដជា ស្គាល់ហើយផលិតកម្មភាពយន្តដែល កំពុងតែល្បីឈ្មោះបោះសម្លេងខ្លាំង គឺ Sastra Film ដែលត្រូវបាន ប្រជាជនខ្មែរមិនតិចទេ ផ្ទុះការគាំទ្រជាខ្លាំង រាល់ស្នាដៃរបស់ផលិតកម្មនេះ។
ជាក់ស្តែង រឿង«សង្សារខ្ញុំ» ជាខ្សែភាពយន្ត ដែលសាច់រឿងនិយាយពី ស្នេហាខុសធម្មជាតិរវាងមនុស្សស្រី និងមនុស្សស្រី មិនតែប៉ុណ្ណោះ ខ្សែភាពយន្តមួយនេះ បានទទួលការគាំទ្រយ៉ាងច្រើន ជាពិសេសស្រទាប់យុវវ័យ យ៉ាងណាមិញ ថ្មីៗនេះ អ្នកដឹកនាំរឿង លោក គូ ដារ៉ាចាន់ នៅផលិតកម្មមួយនេះ បានលើកសរសើរក្តែងតែម្តង ពីគុណសម្បត្តិរបស់ តួស្រីនីតា គឺកញ្ញា យ៉ា សុផាន់ម៉ៃ ព្រោះតែមូលហេតុ យ៉ាងដូច្នេះ ៖
លើកឱកាសសរសើរគាត់បន្តិច… មានប្អូនខ្លះ «បងរឿងហ្នឹងបើតួឯកបានខ្ញំុថតបាន» ផ្ទុយពីម៉ៃ មិនខ្វល់ថាតួអង្គអ្វី ក៏ព្រមទទួលថត។ *ព្រោះតែនាងជឿជាក់លើសមត្ថភាពខ្លួនឯង (សម្តែងជាមួយតួណា មិនថាតួថ្មីរឺចាស់ នាងនឹងដណ្តើមភាពលេចធ្លោក្នុងរឿងឲ្យបាន) *ទទួលយកឱកាស (បើមិនចូលថតសិន ធ្វើម៉េចដឹងកន្លែងធ្វើការហ្នឹងរបៀបម៉េច ធ្វើម៉េចគេអាចដឹងពីសមត្ថភាពនាង?)
*ទោះបីជាពេលនេះប្រជាប្រិយភាពខ្ពស់កម្រិតណា ក៏នាងនៅតែរក្សាតម្លៃធ្វើការ និងឲ្យតម្លៃក្រុមការងារដដែល រហូតមកដល់ថ្ងៃនេះ នាងក៏ពិសោធឲ្យគ្រប់គ្នាបានដឹង ថាប្រជាប្រិយភាព និងឱកាសការងារ មិនស្ថិតលើការដែលសម្តែងជាតួឯករឺតួរង តែស្ថិតលើសមត្ថភាពរបស់ខ្លួនអាចឆក់យកបេះដូងទស្សនិកជនបានកម្រិតណា…ជូនចំពោះប្អូនៗដែលស្រលាញ់វិស្ស័យសិល្បៈ ហើយប្រកាន់តំណែង «តួឯក តួរង»៕
ប្រភពពីkhmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖