ចាប់តាំងពីតារាសម្តែង ឌុច លីដា ជាដៃគូរបស់លោក ណាខុន ប្រកាសមានដៃគូព្រមទាំងកូនរួចមក គេសង្កេតឃើញថា តារាសម្តែងរូបសង្ហាណាខុន ក៏ចាប់ផ្តើមបង្ហាញពីចំណងស្នេហ៍របស់ខ្លួន កាន់តែបើកចំហជាងមុន។
តារាសម្តែងរូបសង្ហា ណាខុន បានបើកចំហពីចំណងស្នេហ៍របស់ខ្លួនជាមួយមេម៉ាយកូនមួយយ៉ាងផ្អែមល្ហែមបំផុតអស់រយៈពេលយូរដែរមកហើយ ហើយការ ការរិះគន់មួយចំនួនរឿងខុសវ័យគ្នានោះ ក៏ហាក់ស្ងាប់ស្ងាត់ផងដែរ។
មិនថាអ្នកក្នុងឬក្រៅសិល្បៈ សុទ្ធតែបានជូនពរពីចំណងស្នេហ៍របស់ពួកគេ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនដឹងថា ពួកគេចូលរោងការហើយ ឬនៅនោះទេ ខណៈព័ត៌មានជុំវិញរឿងនេះ ហាក់ស្ងប់ស្ងាត់នោះ។ ទោះយ៉ាងណា លោក បានគូស្នេហ៍របស់ខ្លួនពេញៗមាត់ថា« ប្រពន្ធ»។
ត្បិតមិនទទួលបានព័ត៌មានជុំវិញការរៀបការក៏ពិតមែន តែពួកគេកំពុងរស់នៅយ៉ាងមានសុភមង្គល ហើយថ្មីៗនេះ ភរិយាលោក ណាខុន បានបង្ហាញផ្ទះវិឡារដ៏ស្កឹមស្កៃ របស់ខ្លួនកំពុងសាងសង់ជិតរួចរាល់ ភ្ជាប់ជាមួយCaptionយ៉ាងខ្លីថា «ឆាប់ៗនេះ» ទៀតផង។
តាមរយៈនេះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាមួយច្រើន និងមិត្តភក្ដិមួយចំនួន បានចូលរួមអបអរសាទរ ក្នុងនោះក៏មានអ្នកខ្លះបានសួរនាំថា «នៅខាងណាវិញបង»។ ភ្លាមៗនោះ ភរិយា លោក ណាខុន ក៏ឆ្លើយថា «នៅប៉េងហួតបឹងស្នោដដែលនឹងអូនគ្រាន់តែដូរគម្រោង»៕