លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយការប្រើអំ,ពើ ហិ,ង្សាលើអ្នកនាង សុទ្ធ បញ្ចការួចមក, តារាសម្ដែង អេត វីន ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនចូលពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បើទោះ ពេលនោះ អ្នកនាង សុទ្ធ បញ្ចកា ព្យាយាមម្ដងហើយម្ដងទៀតក្នុងការដកពាក្យបណ្ដឹងបែបណាក៏ដោយ។
ក្រោយតារាសម្ដែង អេត វីន ជាប់ពន្ធនាគារនោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា បង្ហាញមុខអ្នកស្អំបេះដូងថ្មីរបស់ខ្លួន តាមរយៈការបង្ហោះរូបថតដ៏ផ្អែមល្ហែមមួយសន្លឹក អមដោយសារជាភាសាអង់គ្លេស ហើយត្រូវបានសម្រាយជាភាសាខ្មែរថា «ទោះជាយ៉ាងណា អ្នកបានយកឈ្នះបេះដូងខ្ញុំហើយ។ អរគុណ ដែលព្យាយាមការពារ ថែរក្សា និងស្រលាញ់ខ្ញុំ ឈប់ពិបាកចិត្តខ្ញុំប្រាកដជាជ្រើសរើសអ្នក»។
តាមរយៈនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន បានសម្ដែងការអាណិតចំពោះ អេត វីន។ តែអ្វី ដែលកាន់តែអាណិតលោកថែមទៀតនោះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ម្ដាយរបស់តារាសម្ដែងខាងលើ បានទទួលមរណភាព ស្របពេលលោកកំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយនោះ។
ជាក់ស្ដែង បើយោងតាមគណនីហ្វេសប៊ុកឈ្មើ «Nimaa Doll» បានបង្ហោះរូបថតតារាសម្ដែងអេត វីន ថតជាមួយម្ដាយមួយសន្លឹក អមដោយសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បញ្ជាក់ពីមូលហេតុនៃការលាចាកលោកយ៉ាងលឿនបែបនេះថា «យាយហត់ហើយពេលនេះយាយផុតទុកផុតកម្មហើយ តែនេះវាលឿនពេក ក៏ព្រោះតែគាត់នឹកកូនពេក
កុំអីក៏យាយមិនឆាប់ទៅពេកចឹងដែរ យាយនៅដើរធម្មតាសោះសូមវិញ្ញាណក្ខន្ធយាយតាមថែរក្សាអូនជៀសឆ្ងាយរាល់រឿងអាក្រក់ និង មនុស្សអាក្រក់ៗទាំងឡាយផង សូមយាយទៅអោយបានសុខចុះ កុំបារម្ភពីអូនទៀត អ្វីដែលឈឺចាប់បំផុតគឺកូន និង ម្តាយមិនបានជួបមុខគ្នាសូម្បីតែដង្ហើមចុងក្រោយ ខ្ញុំពិតមានអារម្មណ៍សោកស្ដាយខ្លាំងណាស់»៕