អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅ
នេះ តារាទីកតុកដ៏ល្បីអ្នកនាង សុខ លីន បានធ្វើការឡាយវីដេអូ និយាយពីរឿងរ៉ាវជីវិតរបស់ខ្លួន ដែលលាក់ទុកអស់រយៈពេល៧ឆ្នាំមកហើយ ព្រោះតែខ្មាសគេមិនចង់បង្ហាញនោះ។
នៅក្នុងការឡាយនោះ សុខ លីន បានទម្លាយរឿងរ៉ាវជីវិតទាំងអួលដើម.កថា ប្ដីខ្លួនរំអុកម្ដាយទិញឡាន ថា ទៅរកស៊ីសៀមរាប ហើយគេយកឡានទៅបាត់ទុកខ្លួននៅផ្ទះជាមួយម្ដាយក្មេក ឪក្មេក អត់ស្គាល់គេសោះ គេអត់ធ្វើបាបយើងទេ តែយើងវាក្រែងចិត្តគេ សូម្បីតែការស៊ី ការដេកក៏ខ្ញុំខ្លាចដែរ វាមិនដូចចិត្តយើង មិនដូចអ្នកផ្ទះយើង។
សុខលីន បន្តថា អ្នកមានគ្រួសារច្បាស់ជាយល់អារម្មណ៍មួយនេះហើយ អ្នកអត់មានគ្រួសារទំនងជាពួកគេមិនដឹងនោះទេ ព្រោះពួកគាត់មិនទាន់ឆ្លើយកាត់។ រាល់ថ្ងៃ ខ្លួនមានវិបត្តិផ្លូវចិត្ត។ ពាក់ព័ន្ធជាមួយរឿងហ្នឹងខ្លួនមានកូន មានប្ដី តែប្ដីអត់ដែលនៅជាមួយខ្លួនទេ។
សុខលីន បានទម្លាយទៀតថា ខ្លួនមានវិបត្តិមួយទៀត ពេលខ្លួនកើតកូនហើយ ខ្លួនអត់មានលុយទៅស្រុកទេ ខ្លួនពិបាកខ្លាំងមែនទែន ហើយសូម្បីតែឪពុកម្ដាយក្មេករបស់នាង ក៏មិនដឹងថាខ្លួនលាក់ទុកអារម្មណ៍ហ្នឹងយូរហើយដែរ ព្រោះខ្លួនអត់ប្រាប់គេ ខ្មាសគេណាស់។
តារាទីកតុកដ៏ល្បីរូបនេះ បានរៀបរាប់ទាំងឈឺ, ចាប់ទៀតថា សូម្បីតែអ្នកភូមិខ្លួនរាល់ថ្ងៃនៅកំពង់ចាមក៏អត់ដឹងថា ខ្លួនត្រូវគេវាយធ្វើបាបនៅផ្ទះនោះដែរ។ ខ្លួនរើសប្ដីចិត្តឯង ខ្លួនមិនស្ដាប់ម្ដាយ ហើយនេះជាអ្វី ដែលខ្លួននិយាយពីអារម្មណ៍ ដែលលាក់ទុករយៈពេល៧ឆ្នាំមកហើយ។
ក្រោយពីទម្លាយរឿងមានប្ដី មានកូន និងវិ,បត្តិផ្លូវ,ចិត្តរបស់ខ្លួន ដែលលាក់ទុកអស់រយៈពេល៧ឆ្នាំរួចមក នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ សុខ លីន បានបង្ហោះរូបថតកូនរបស់ខ្លួនជាច្រើនសន្លឹក ជាមួយនឹងការពោលពាក្យគួរឲ្យអាណិតស្ដាប់ហើយពិតជាទប់,ទឹកភ្នែកសឹងមិនជាប់។
ដោយឡែក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ សុខ លីន បានទម្លាយរូបថត ពេលខ្លួនកំពុងពពោះ ជាមួយនឹងCaptionយ៉ាងខ្លីថា «នៅចាំមិនភ្លេច»។ ដោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានធ្វើការសរសើរពីរូបសម្រស់, អ្នកខ្លះលើកទឹកចិត្ត, អ្នកខ្លះទៀត ក៏មានចម្ងល់ធ្វើការសួរនាំផងដែរ។
ជាក់ស្ដែង ក្នុងចំណោមមតិជាច្រើននោះ ពួកគេ បានលើកឡើងថា «មនុស្សស្រី ឈឺ ចាប់ បំផុត ពេលអ្នកក្បែរខ្លួន មិនយកចិត្តទុក្ខ, មិនមានរឿងអីទេ អូនត្រូវតែស៊ូ ស៊ូៗណាអូន បងនៅតែគាំទ្រអូនជានិច្ច ស៊ូៗអូនលីនអាយដលរបស់បង, កាលពោះធំមិនទាន់ធ្វើច្រមុះ ម៉េចមើលឃើញច្រមុះស្រួចម៉េសបង,
មនុស្សស្រីម្នាក់ម្នាក់ដឹងថា ខ្លួនមានគាត់ចូលមកក្នុងជីវិតហើយរូបរាងអាក្រក់ មិនស្អាតក៏ដោយតែក៏សប្បាយចិត្តពេលមានវត្តមានគាត់នៅក្នុងជីវិតសម្រាប់ខ្ញុំ ខ្ញុំគិតថា បងគឺជាមនុស្សស្រីម្នាក់ ដែលរឹងមាំជាទីបំផុតសម្រាប់ភ្នែកគេខ្ញុំមិនដឹងទេ តែបើសម្រាប់ភ្នែកខ្ញុំគឺខ្ញុំមើលឃើញបងជាស្ត្រីម្នាក់ដែលរឹងមាំ,
ល្អណាស់បងទោះយ៉ាងណា ក៏យើងមានក្តីសុខរស់នៅជាមួយការពិត, ខ្ញុំក៏ធ្លាប់ចឹងដែរបងចាំមិនភ្លេចទេ, កាលទម្ងន់ និង បច្ចុប្បន្នខុសគ្នា4 5ឆ្នាំ បងពូកែថែសម្រស់ណាស់, ទោះមានផ្ទៃពោះក៏នៅតែស្អាតចែ, ជីវិតក្រៅសាច់រឿងពិតជាកម្សត់មែនបងសុខលីន»៕