ប្រិយមិត្ត បានជ្រាបរួចមកហើយថា ក្រោយលែងលះជាមួយផ្លូវការជាមួយលោក ឌួង ឆាយកាលពីចុងឆ្នាំ២០២០ ហើយសិទ្ធិអំណាចមេប៉ាធ្លាក់លើខ្លួននោះ, គេសង្កេតឃើញថា អ្នកនាង ដេត ម៉ាលីណា មិនសូវថតរូបបង្ហោះជាមួយកូនច្បងរបស់ខ្លួននោះទេ។
ការបង្ហោះរូបថតតែកូនទី២ និងទី៣កន្លងមកនេះ ធ្វើឲ្យអ្នកគាំទ្រកើតជាចម្ងល់ធ្វើការសួរនាំជារឿយៗ តែមិនឃើញ អ្នកនាង ដេត ម៉ាលីណា ធ្វើការឆ្លើយតបនោះទេ។ ប៉ុន្តែតាមរយៈសារមួយនេះ អាចបញ្ជាក់បានហើយថាហេតុអ្វីនោះ។
ជាក់ស្ដែង កាលពីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបថត ជាមួយកូនប្រុសស្រី២នាក់ អមដោយសារបង្ហាញពីទឹកចិត្តរបស់ម្ដាយថា «ពាក្យថាម្ដាយ គឺអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនគ្មានពាក្យថា ហត់ ឬលំបាក កូនស្រី គេងថ្ងៃយូរពេក ម៉ោង២ភ្លឺ
ហើយអត់គេងកូរម៉ាក់ និងបងឌុបប៉ី យំចង់ងូតទឹក បន្ទាប់ផ្លុំប៉េងប៉ោង ហើយយកទូរសព្ទម៉ាក់ថតរូបខ្លួនឯងទៀត ប្រលែងគ្នាទម្រាំគេងលក់មិញអាណិតបងឌុបឈឺ ចឹងត្រូវគេងមួយម៉ាក់យាយសង្ឃឹម កូនប្រុសឆាប់ជាឆ្លាតដូចដើមធម្មតាវិញ good night all mummy sleep late I can sleep now they already sleeping»។
ចំពោះ កូនប្រុសរបស់អ្នកនាង ដេត ម៉ាលីណា នេះ កន្លងមក ត្រូវបានលោកឌួង ឆាយ ជាឪពុក ធ្វើការបង្ហោះសារ និងរូបថតជាមួយជាមួយគ្នាជារឿយៗ ដើម្បីជាការបង្ហាញក្ដីអាណិត និងបារម្ភចំពោះរូបគេ ដោយសារតែមានបញ្ហាភ្នែក មិនទាន់មើលឃើញច្បាស់នោះ៕