រាជធានីភ្នំពេញ ៖ រយៈពេលជាង៣ឆ្នាំហើយដែលកូនស្រីទាំងពីររបស់តារាកំប្លែងវ័យចំណាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាក្រឹម បានប្រសូត្រចេញផ្ទៃម្ដាយ គឺអតីតតារាកំប្លែង ស្រីលាភ ហើយពេលនេះកុមារីគួរឱ្យស្រលាញ់ទាំងពីរនាក់ លីណា និង លីសា មានរូបកាយកាន់តែចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយរូបសម្រស់ក៏កាន់តែប្លែកជារឿយៗផងដែរ ។
ជាក់ស្ដែងថ្មីៗនេះ លីណា និង លីសា ត្រូវបានឪពុកម្ដាយបង្ហាញមុខមាត់នៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនស្ទើរតែទប់អារម្មណ៍មិនបាន គិតស្រម៉ៃចង់ប្រលែងលេងនឹងនាងតូចដ៏គួរឱ្យស្រលាញ់ទាំងពីរនាក់នេះ ។ ដោយឡែកលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលជាឪពុកវិញ ក្រោយឃើញកូនៗកាន់តែធំ និងគួរឱ្យស្រលាញ់ផងនោះ ក៏បានបោះសម្ដីប៉ុន្មានឃ្លាយ៉ាងមានន័យថា «អ្វីគ្រប់យ៉ាងដើម្បីកូន! អ្វីគ្រប់យ៉ាងដើម្បីចៅ!» ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖