គេនៅចាំបានថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ តារាសម្ដែងសិចស៊ី វ៉ាន់ វល័ក្ខ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនាងបង្ហាញវត្តមានរថយន្តថ្មីសន្លាង ម៉ាកLexus 570 Kuro ស៊េរីឆ្នាំ ២០២០ តម្លៃជាង ២០ ម៉ឺនដុល្លារ ស្របពេលពេលនោះ កញ្ញា កំពុងជិះរថយន្ត ឡង់គ្រឺស័រស៊េរីខ្ពស់ តម្លៃជាង ១០ ម៉ឺនដុល្លារស្រាប់ទៅហើយនោះ។
បង្ហោះរូបភាព៣សន្លឹកដើម្បីជាការបង្ហាញរថយន្តស៊េរីទំនើបរបស់ខ្លួននៅពេលនោះ តារាសម្ដែងមានប្រវត្តិជាអ្នកឃ្វាលគោរូបនេះ បានសរសេរថា «ថ្ងៃលាបថ្ងៃជ័យថ្ងៃសេរីសួស្ដីថ្ងៃហេងៗៗៗៗៗអរគុណគ្រប់យ៉ាងធ្វើអោយខ្ញុំខំរហូតខ្ញុំមានថ្ងៃនេះ»។
ក្រៅពីបង្ហាញរថយន្តស៊េរីទំនើបខាងលើនេះ តារាសម្ដែងសិចស៊ី វ៉ាន់ វល័ក្ខ ក៏ត្រូវបានគេដឹងថា បានទិញផ្ទះវិឡារនៅក្នុងបុរី អ័រគីដេវីឡា នៅត្រើយម្ខាងផងដែរ ដែលមានតម្លៃជិត ៤០ ម៉ឺនដុល្លារឯណោះ។
ភាពហ៊ឺហា ទាំងអស់នេះ តារាសម្តែង វ៉ាន់ វល័ក្ខ បានប្រាប់ថា កើតចេញជាការខំប្រឹងប្រែងរបស់នាង ទាំងការងារសិល្បៈក៏ដូចជាការងាររកស៊ី។ តែពេលនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នោះ បានធ្វើឲ្យការរកស៊ីរបស់កញ្ញា ជួបឧបសគ្គ ទើបកញ្ញាបង្ហោះសារ ធ្វើការរអ៊ូតែម្ដង។
បង្ហោះភ្ជាប់ជាមួយរូបរបស់ខ្លួនដ៏ស្រស់ស្អាត១សន្លឹកកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ តារាសម្តែង វ៉ាន់ វល័ក្ខ បានរអ៊ូថា «សម័យកាលកូវិតចង្រៃនេះកុំថាឡើយខំប្រឹងរកធ្វើអ្វីអោយសល់ ខំប្រឹងរកតែម៉ាទប់ៗកុំអោយតែជ្រុលទៅលក់របស់របបចាស់ទៅចាក់ទុកថាអស្ចារ្យហើយ»៕