ឡូយកប់! Love Riya ច្រៀង​បទ ប្រពៃណី ទាំង​កណ្ដាល​អធ្រាត្រ​ ពីរោះ​ដល់​ហើយ​ តែ​អ្នក​ខ្លះ​ចូល​មក​រិះគន់​ឆៅ​ៗ​រហូត​មាន​ការ​ឆ្លើយ​តប​វិញ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​អ្នកនាង Love Riya មាន​សំឡេង​ស្អក​ៗ តែ​បើ​ងាកមើល​មើល​ទឹក​ដប​សំឡេង​របស់​នាង​​​វិញ បាន​ដឹង​ថា ច្រៀង​ពីរោះខ្លាំងណាស់ ហើយ​សំឡេង​មូល​ល្អ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​វីដេអូ​អ្នកនាង​ច្រៀង​ខារ៉ាអូខេ ត្រូវបាន​គេ​យកមក​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​យូ​ធូប កាលពី​ចុង​ឆ្នាំ​២០១៨​នោះ ឃើញថា​អ្នកនាង​ច្រៀង​បាន​ពីរោះ​ខ្លាំងណាស់ រហូត​អ្នកគាំទ្រ ភ្ញាក់ផ្អើល​លាន់មាត់​សរសើរ​ស្ទើរ​គ្រប់គ្នា​។ តែអ្នកខ្លះក៏មិនជឿថា អ្នកនាងLove Riyaជាច្រើនច្រៀងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពី​យប់​កណ្ដាលអធ្រាត្រ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​នេះ អ្នកនាង​Love Riya បាន​បង្ហើរ​សំនៀង នូវ​បទ​បុរាណ​វិញ​ម្ដង ហើយ​ឃើញថា សំឡេង​របស់​នាង​នៅតែ​ពីរោះ​ដដែល បើ​ទោះ​បច្ចុប្បន្ន នាង​ខំ​ស្រែក​លក់​ឡេ សំឡេង​ឡើង​ស្អក​ក៏ដោយ តែ​ពេល​ច្រៀង​វិញ មិន​ដូច្នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បាន​ស្ដាប់​អ្នកនាង​Love Riya​ច្រៀង​ហើយ អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់ ក៏​លាន់មាត់​សរសើរ​ថា «​ពីរោះ​ណាស់​ចែ​យ៉ា​, ពីរោះ​ណាស់​បងស្រី​, រំភើប​ជំនួស​ហើយ​បងស្រី​សម្លាញ់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ក៏មាន​អ្នកខ្លះ​ចូល​មក​រិះគន់​នាង​ផង​ដែរ តែ​មិនមែន​រឿង​ច្រៀង​នោះ​ទេ គឺ​រឿង​ស្នេហា ដែល​នាង​ត្រូវ​ហើយ​បែក បែក​ហើយ​ត្រូវ​នោះ ដោយ​ពួកគេ​ថា នាង​ជា ស្រី​អស់សាច់, ​ថោកទាប​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ជាដើម នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឆ្លើយតប​ជំនួស​អ្នកនាង​Love Riya អ្នកគាំទ្រ​មួយចំនួន បាន​លើកឡើងថា «​អ្នក​ប្រដៅ​បង​យ៉ា​នឹងមាន​ដូច​បង​យ៉ា​នៅមាន​ឡាន​ទំ​ទើប​មាន​ល្អៗ​នៅៗ​ហា​ពួក​មី​ច្រណែន​បង​យ៉ា​, អា​អ្នក​ទើស​គេ​នឹង​បើ​មិន​ពេញ​ចិត្ត ​អូស​រំលង​ទៅ ទើស​ខុស​ទំនង​, បើ​គិតថា​គាត់​អស់សាច់​ហើយ​ចូល​មើល​គាត់​ធ្វើ​អី​,​ទើស​គេ​តែ​តាមដាន​រឿង​គេ, គេ​ធ្វើ​អី​នេះ​ជា​រឿង​គេ​មិន​ទៅ​សុំ​បាយ​អ្នក​ឯង​ស៊ី​ទេ ខ្វល់​តែ​កូន​ចៅ​អ្នក​ទៅ​»៕ សូមស្ដាប់បទចម្រៀង ដែលLove Riyaច្រៀងជាច្រើនបទខាងក្រោមនេះទាំងអស់គ្នា ៖​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​


Related posts

Leave a Comment