ក្រោយពីលែ,ងលះជាមួយពូម៉ៅ, អ្នកស្រី ទ្រី ដាណា បច្ចុប្បន្ន កំពុងរស់នៅជាអ្នកម្ដាយSingleឬអ្នកមេម៉ាយកូន៣ ជាមួយនឹងមុខជំនាញកាន់ណែនក្នុងដៃ ទ្រព្យសម្បត្តិវ៉ាល់លានដុល្លារ អ្វីៗក៏មានដែរ ខ្វះតែស្នេហាស្មោះត្រង់មួយប៉ុណ្ណោះ។
ចំណុចនេះ អ្នកស្រី ធ្លាប់បញ្ជាក់ថា ខ្លួនរស់នៅក្នុងការកុហក បោកប្រាស់អស់រយៈពេលយូរឆ្នាំហើយ អញ្ចឹងខ្លួនត្រូវការអ្នក ដែលធ្វើឲ្យខ្លួនHappy។ អ្នកខ្លះនិយាយថា បងស្រឡាញ់អូនណាស់ៗ ប៉ុន្តែនិយាយពីស្រីវា វាមិនដែលបង្ហោះរូបយើង ហើយលេងឆាតជាមួយស្រី អញ្ចឹងទៅ។ អាហ្នឹងគេហៅថា នៅក្នុងការបោកប្រាស់។
អ្នកស្រី អះអាងថា អ្នកដែលស្រឡាញ់ខ្លួន ចូលមកក្នុងជីវិតរបស់ខ្លួនបាន មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។
ទោះយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។ អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ។
ងាកមក តារាចម្រៀង ពេជ្រ សោភាព វិញ បានចូលរោងការបញ្ចប់ភាពនៅលីវ ជាមួយ លោក ឡៅ ឆលី កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ។ ប៉ុន្តែ រៀបការបានរយៈពេល៣ខែប៉ុណ្ណោះ ស្នេហារបស់ពួកគេ ក៏ឈានដល់ផ្លូវបំបែក។
ក្រោយមក នៅក្នុងឆ្នាំ២០១៨ ក៏បានលេចឮថា អ្នកនាង ពេជ្រ សោភា មានស្នេហាថ្មីជាមួយ តារាសម្ដែង ឆឹម សក្កដា។ ការលេចឮទំនាក់ទំនងដំបូង មានការចាប់អារម្មណ៍ថា ជាស្នេហាក្លែងក្លាយ តែក្រោយមកទើបដឹងច្បាស់ថាជាស្នេហាពិត។ ទោះយ៉ាងណា ស្នេហារបស់ពួកគេ ក៏ដើរដល់ផ្លូវបំបែកទៀត ហើយអ្នកគាំទ្រទើបតែដឹងកាលពីពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។
ស្របពេលកំពុងរស់នៅជាអ្នកមេម៉ាយដូចគ្នានោះ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតជាមួយគ្នា១សន្លឹក ហើយលើកជាសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «រវាងបងពេជ្រសោភា និងចែដាណា ចង់អោយអ្នកណារៀបការមុនណប់ៗ»។
ដោយឃើញបែបនេះ ស្រាប់តែតារាចម្រៀង ពេជ្រ សោភា ចូលខំមិនភ្លែតថា «ហាហាហាហបងមុនខ្ញុំមើលទៅ»។ ជាការឆ្លើយតប ស្រាប់តែអ្នកស្រី ទ្រី ដាណា បញ្ជាក់ថា «អត់ទេអោយបងមុន»។ ការរុញដាក់គ្នារឿងរៀបការមុន ក្រោយនេះ ត្រូវបានអ្នកគាំទ្រមួយចំនួន លើកជាសំណួរទៅវិញថា «រៀបការមុនឬក្រោយមិនសំខាន់.. សំខាន់ការជាមួយេណា?, ដឹងយក ប្តីមកធើអី? ស្តាយខ្លួន»៕