ប្រិយមិត្ត បានជ្រាយរួចមកហើយថា តារាចម្រៀងសួស វីហ្សា និងលោកថមមី ជាស្វាមី បានស្រឡាញ់គ្នាជាសង្សារអស់រយៈពេលជាយូរ ដោយតស៊ូជាមួយគ្នា រហូតរើបបម្រាស់ចេញពីភាពក្រីក្រ ហើយសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា និងក្រោយមកឈានដល់ជីវិតអាពាហ៍ពិពាហ៍នោះ។
ពួកគេ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្រោមវត្តមានភ្ញៀវជាង១០០០នាក់ ហើយក្រោយមកក៏បានទទួលចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៩និង០៩នាទីព្រឹក នៅ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។
ក្រោយពីទទួលបានកូនស្រីម្នាក់នេះរួចមក គេសង្កេតឃើញថា ជីវិតគ្រួសារមួយនេះ កាន់តែមានសុភមង្គលមួយកម្រិតទៀត ហើយសុភមង្គលនោះទៀតសោត ពួកគេ តែងតែបង្ហាញតាមបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឲ្យអ្នកគាំទ្រ ធ្វើជាគំរូល្អទៀតផង។
ដោយឡែក នៅយប់រំលេងអធ្រាត្រ ឆ្លងចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ តារាចម្រៀង សួស វីហ្សា បានបង្ហោះរូបថតរបស់ខ្លួនកាលពី៥ឆ្នាំមុន ជាមួយនឹងការររៀបរាប់ រឿងដែលប្ដីរបស់ខ្លួន តាមញ៉ែនៅពេលនោះ រហូតបានសម្រេច។
សួស វីហ្សា បានរៀបរាប់ថា «ជំនាន់2016មានទៅអន់អីម៉ាន 49kg កាលនុងប៉ាJennyតាមញ៉ែឡើងជិតឆ្កួតដែរនឹងហាស តែសុំសរសើរចែមីគាត់តាមញ៉ែម៉ែJennyរហូតបានសម្រេចបស់គាត់មែនហា៎ចែមីហា៎តែបើគិតទៅក្នុងរូបpostនេះមើលទៅមិនម៉ានទេ បើធៀបនឹងឥឡូវ ច្បាស់ជាឥឡូវស្អាតជាងដាច់ហើយមែនអត់?តោះគេង រាត្រីសួស្តី សុបិនល្អ ផុសលួងខ្លួនឯងTommy Real»។
ដោយឃើញភរិយា ទម្លាយរឿងបែបនេះ លោកថមមី ក៏បានតបតាមរយៈខំមិនវិញថា «កាលនឹង គ្មានបានទៅថតកុនទេ សុំច្បាប់គេអាហូត រវល់តាមអឺ ….»។ ចំណែកអ្នកគាំទ្រវិញ បានលើកឡើងថា «ព្យាយាមគង់បានសម្រេច, គីឡូពីមុនបាត់ទៅណា, ស្អាតដូចគ្នាទេតែមុនក្មេងជាង, រាងចែពីមុខស្អាតណាស់ចែខ្ញុំ»៕