ក្រោយ ទ្រិញ ផល្លា បានចេញមុខធ្វើសន្និសីទសារព័ត៌មានបកស្រាយពីរឿងរ៉ាវ ដែលអតីតស្វាមីអេដមីន ជីងចក់ ធ្វើអំពើហិ,ង្សា និងរត់ទៅរកអតីតប្ដីខ្លួនឲ្យជួយនោះ , ពេលនេះ អេដមីន ជីងចក់ បានតបវិញហើយ។
ក្នុងចំណោមការបកស្រាយជាច្រើន អ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់ថា អេដមីន ជីងចក់ បានប្រើហិ.ង្សាលើអ្នកនាងក្នុងបុរី ហើយពេលម្ដាយអ្នកនាងមកជួយថែមទាំងនិយាយប្រមា,ថម្ដាយរបស់អ្នកនាងថែមទៀត។ ក្រោយមក អ្នកនាង ទៅពិនិត្យសុខភាព ឃើញថា កូនរបស់អ្នកនាង ជាមួយនឹងអេដមីន ជីងចក់នោះ ក៏មិននៅ នោះដែរ។
ការប្រើហិង្សានេះ បើតាមអ្នកនាងទ្រិញ ផល្លា បញ្ជាក់ថា ដោយសារតែអ្នកនាង ចា.ប់បានឆាតរបស់អេដមីន ជីងចក់ យល់ព្រមតាមសំណើរបស់មេ ដែលឲ្យអ្នកនាងយកកូនចេញ និងលែងលះឲ្យដាច់ស្រេចនោះ។ អេដមីន ជីងចក់ មិនចង់ឲ្យសារនេះបែកធ្លាយទៅក្រៅ ទើបឲ្យកូនចៅទាញទ្វាររបងបិទចាក់សោរមិនឲ្យខ្លួនចេញ និងប្រើប្រើហិ.ង្សាដើម្បីយកសារ នោះមកវិញ។
អ្នកនាង បញ្ជាក់ថា អ្នកនាង បានឃើញឆាតនោះ នៅវេលាម៉ោង២យប់ ហើយព្យាយាមរត់មកក្នុងឡាន ព្រោះអ្នកនាង បានបោះទូរសព្ទ ដែលថតភស្តុ.តាងបាននោះចូលទៅក្នុងឡាន ទើបខ្លួនព្យាយាមរំដោះខ្លួនឯងចូលទៅក្នុងឡានតាមក្រោយ។
អ្នកនាងបន្ថែមថា រហូតដល់ម៉ោង៤ជាង អ្នកនាងសុខចិត្ត ប្ដូរជីវិតរបស់ខ្លួន យកទូរសព្ទឲ្យបាន ទាក់ទងទៅម្ដាយ ឲ្យរកស.មត្ថកិច្ចមកជួយអន្តរាគមន៍។ និយាយដល់ចំណុចនេះ អ្នកនាង ផល្លា និយាយទាំងអួលដើម.កថា ពេលនោះ អ្នកនាង លើកដៃសំ.ពេះអង្វរ កុំធ្វើឲ្យបែបនេះ អាណិតដល់កូនក្នុងពោះ ហើយអេដមីន ជីងចក់ មិនត្រឹមតែវា,យអ្នកនាងទេ ថែមទាំងប្រើសម្ដីប្រមា,ថដល់ម្ដាយអ្នកនាងទៀត។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ មិនមែនទើបតែទទួលរងហិ,ង្សាពីសំណាក់ អេដមីន ជីងចក់ ជាស្វាមីក្រោយទេ សូម្បីជាមួយស្វាមីមុនអ្នកស្រី ទ្រិញ ផល្លា ក៏ទទួលរងនូវអំពើបែបនេះដែរ។ ជាមួយគ្នានេះ អ្នកនាង ផល្លា បានលើកចម្ងល់របស់លោកផែង វណ្ណៈថា ចុះប្ដីមុនវា.យដែរ ម៉េចគេអ្នកធំ បានមិនប្ដឹ.ងមែន? ជាការឆ្លើយតប អ្នកនាង ផល្លា បញ្ជាក់ថា អត់នោះទេ ខ្លួ,នប្ដឹងដូចគ្នា តែដោយសារគេអាងខ្សែ អាងលុយ អាងអំណាច ខ្លួនអត់មានអ្នកណារកភាពយុ.ត្តិធ.ម៌ឲ្យទេ គេអត់ធ្វើការឲ្យខ្លួនទេ អញ្ចឹងអត់មានអីក្រៅពីខ្លួនបីកូនទាំងទឹកភ្នែកដើរចុះមកទាំងរងភាពអ.យុត្តិ.ធម៌។
បន្ថែមលើនេះ អ្នកនាង បានបញ្ជាក់ថា នៅពេលខ្លួនដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ អេដមីនជីងចក់ រត់ទៅរកអតីតប្ដីខ្លួន ហើយ អ្នកនាងក៏អំពាវនាវដល់ថ្នាក់ដឹ.កនាំ ក្រសួងកិច្ចការនារី ស.មត្ថ.កិច្ច តុ.លា.ការ ក្រសួងពាក់ព័ន្ធ ជួយរកយុ.ត្តិធ.ម៌ កុំឲ្យពូចក់អាងខ្សែ អាងខ្នង ព្រោះឥឡូវគាត់រត់ទៅរកអតីតប្ដីខ្លួនឲ្យចេញមុខការពារ អន្ត.រា.គមន៍ ចំពោះរឿងនេះ។
ជុំវិញរឿងនេះ ក្រោយពីប្រពន្ធរបស់ខ្លួនធ្វើការបកស្រាយនោះ អេដមីន ជីងចក់ បានបង្ហោះសារដ៏ចាប់អារម្មណ៍ថា «បើកភ្នែកភ្លាមគេផ្ញើអោយមើលរឿងកម្សត់ គីង្គ.ក់លក់ថ្នាំស្រែ.ង!»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «តួស្រី និងតួម្ដាយចេញហើយ ចាំមើលអាតួប្រុសចេញវិញម្ដង End G.ame»។
ដោយឡែក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ អេដមីន ជីងចក់ បានបង្ហោះសារមួយទៀតថា «ជីងចក់គ្មានខ្នង គ្មានខ្សែរអីទេ! តោងលើជញ្ជាំងមិនចង់ជាប់ផង»។ លោកបានបញ្ជាក់ក្នុងខំមិនទៀតថា «រឿងប្រុងកើត វាគង់តែកើត យើងមិនបានធ្វើ មានអីត្រូវខ្លាច!»៕