ក្រោយពីទម្លាយរឿងប្ដីលួ,ចទ្រព្យសម្បត្តិ និងប្រើហិ,ង្សា រហូតប្រកាសឲ្យប៉ូ.លិសចាប់ខ្លួនប្ដីកក្រើកអស់បណ្ដាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃមុននោះ, ពេលនេះ អ្នកនាង ទ្រិញ ផល្លា បានធ្វើសន្និសីទកាសែត បកស្រាយរឿងគ្រប់យ៉ាង ដែលបានកើតឡើងកន្លងមក។
ក្នុងចំណោមការបកស្រាយជាច្រើន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកនាង ទ្រិញ ផល្លា បានប្រាប់ថា អេដមីន ជីងចក់ បានប្រើហិ.ង្សាលើអ្នកនាងក្នុងបុរី ហើយពេលម្ដាយអ្នកនាងមកជួយថែមទាំងនិយាយប្រមា,ថម្ដាយរបស់អ្នកនាងថែមទៀត។ ក្រោយមក អ្នកនាង ទៅពិនិត្យសុខភាព ឃើញថា កូនរបស់អ្នកនាង ជាមួយនឹងអេដមីន ជីងចក់នោះ ក៏មិននៅ នោះដែរ។
ការប្រើហិង្សានេះ បើតាមអ្នកនាងទ្រិញ ផល្លា បញ្ជាក់ថា ដោយសារតែអ្នកនាង ចាប់បានឆាតរបស់អេដមីន ជីងចក់ យល់ព្រមតាមសំណើរបស់មេ ដែលឲ្យអ្នកនាងយកកូនចេញ និងលែងលះឲ្យដាច់ស្រេចនោះ។ អេដមីន ជីងចក់ មិនចង់ឲ្យសារនេះបែកធ្លាយទៅក្រៅ ទើបឲ្យកូនចៅទាញទ្វាររបងបិទចាក់សោរមិនឲ្យខ្លួនចេញ និងប្រើប្រើហិ.ង្សាដើម្បីយកសារ នោះមកវិញ។
អ្នកនាង បញ្ជាក់ថា អ្នកនាង បានឃើញឆាតនោះ នៅវេលាម៉ោង២យប់ ហើយព្យាយាមរត់មកក្នុងឡាន ព្រោះអ្នកនាង បានបោះទូរសព្ទ ដែលថតភស្ដុតាងបាននោះចូលទៅក្នុងឡាន ទើបខ្លួនព្យាយាមរំដោះខ្លួនឯងចូលទៅក្នុងឡានតាមក្រោយ។
អ្នកនាងបន្ថែមថា រហូតដល់ម៉ោង៤ជាង អ្នកនាងសុខចិត្ត ប្ដូរជីវិតរបស់ខ្លួន យកទូរសព្ទឲ្យបាន ទាក់ទងទៅម្ដាយ ឲ្យរកសមត្ថកិច្ចមកជួយអន្តរាគមន៍។ និយាយដល់ចំណុចនេះ អ្នកនាង ផល្លា និយាយទាំងអួលដើម.កថា ពេលនោះ អ្នកនាង លើកដៃសំពេះអង្វរ កុំធ្វើឲ្យបែបនេះ អាណិតដល់កូនក្នុងពោះ ហើយអេដមីន ជីងចក់ មិនត្រឹមតែវា,យអ្នកនាងទេ ថែមទាំងប្រើសម្ដីប្រមា,ថដល់ម្ដាយអ្នកនាងទៀត។
ជុំវិញរឿងនេះ ក្រោយពីប្រពន្ធរបស់ខ្លួនធ្វើការបកស្រាយនោះ អេដមីន ជីងចក់ បានបង្ហោះសារដ៏ចាប់អារម្មណ៍ថា «បើកភ្នែកភ្លាមគេផ្ញើអោយមើលរឿងកម្សត់ គីង្គក់លក់ថ្នាំស្រែង!»។ បន្ថែមលើនេះ ពូចក់ បានបញ្ជាក់ក្នុងខំមិនថា «តួស្រី និងតួម្ដាយចេញហើយ ចាំមើលអាតួប្រុសចេញវិញម្ដង End Game»៕