បើនិយាយពីជីវិតដ៏ហ៊ឺហារបស់តារាសម្ដែងកញ្ញា អៀង ម៉េងលិ គ្រប់គ្នាប្រហែលជាមិនចង់ជឿនោះឡើយ ថាស្រីស្រស់សម្រស់ទាក់ភ្នែករូបនេះ ធ្លាប់ជួបនូវវិ.បត្តិយ៉ាងធ្ងន់ធ្ងរ ពោលគឺនាងរស់នៅអបឈ្មោះជាក្មេងកំព្រារឪពុកតាំងតែពីតូច។
ជារឿយៗ អៀ ម៉េងលិ តែងតែរំលឹកនូវរឿងរ៉ាវដ៏ឈឺចាប់របស់ខ្លួន ដែលត្រូវរស់នៅជាកូនកំព្រា និងមានតែម្ដាយដែលបីបាច់ថែរក្សា ខណៈឪពុកបានដើរចោលអស់រយៈពេលជាង២០ឆ្នាំ។ ប្រការនេះហើយ ទើបតារាសម្ដែងស្រី អៀ ម៉េងលិ ហៅអូន ម៉ី មានមនោសញ្ចេតនាជ្រាលជ្រៅចំពោះអ្នកម្ដាយរបស់នាង។
ទោះយ៉ាងណានេះ ជារឿងរ៉ាវជីវិតឯកជនរបស់នាង ប៉ុន្តែ បើក្រឡេកទៅមើលងារងារសិល្បៈវិញ ថ្មីៗនេះ តារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានសាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយឃើញនាង បានលេចមុខនៅក្នុងការប្រកួត Miss Grand Cambodia 2022។
បច្ចុប្បន្ន អៀ ម៉េងលិ មានអាយុ២៤ឆ្នាំ មានកម្ពស់១ម៉ែត្រ៧០ និងទម្ងន់ ៤៥គីឡូក្រាម។ នាង បានបង្ហាញវត្តមានក្នុងការប្រកួត Miss Grand Cambodia 2022 ជាមួយនឹងការតាំងចិត្តខ្ពស់ ដោយ សន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យ។
ទោះយ៉ាងណា ការបង្ហាញវត្តមានក្នុងវិធីខាងលើនោះ មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាសម្តែងរូបស្រស់សាច់ខ្ចី អៀ ម៉េងលិ បានប្រកាសដកខ្លួនវិញធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំង។
ការសម្រេចដកខ្លួនចេញនេះ អៀ ម៉េងលិ ក៏បានធ្វើការសុំទោសចំពោះអ្នកគាំទ្ររបស់ខ្លួនរួចហើយ និងបាននិយាយពីមូលហេតុ ដែលនាងដកខ្លួនចេញពីវិស័យប្រកួតប្រជែងមួយនេះថា ដោយសារមានបញ្ហាខ្លះៗ។ មួយវិញទៀតមិនមានពេលវេលាគ្រប់គ្រាន់៕