សង្គម៖ បញ្ហាជម្ងឺកូវីដ កំពុងតែរីករាលដាលយ៉ាងខ្លាំងទូទាំងពិភពលោក ធ្វើឲ្យមានមនុស្សជាច្រើនលាននាក់បាត់បង់ជីវិតនិងជាច្រើនលាននាក់កំពុងព្យាបាល។ នៅក្នុងនោះមានទាំងមនុស្សចាស់ជរារហូតដល់ទារក ដែលស្ថានភាពជម្ងឺនេះឆ្លងយ៉ាងសាហាវមិនរើសមុខអាយុភេទឡើយ។
រូបតំណាង
ដោយឡែកនៅក្នុងប្រទេសកម្ពុជា ជម្ងឺកូវីដ១៩ កំពុងតែវាយលុកគ្រប់ខេត្តក្រុង និងមានអ្នកជម្ងឺជាច្រើននាក់កំពុងតែទទួលការព្យាបាល។ បើសិនជាមានអ្នកផ្ដល់ដំណឹងថាមានអ្នកណាឆ្លងជម្ងឺនេះ ឡានពេទ្យនឹងមកដឹកយកទៅព្យាបាលជាបន្ទាន់មិនទុកយូរនោះឡើយ។
រូបតំណាង
កាលពីយប់ថ្ងៃទី១០ ខែសីហាម្សិលមិញនេះ ផ្ទុះការអាណិតទៅលើក្មេងៗដែលកើតជម្ងឺកូវីដ១៩ ទាំង៣នាក់បងប្អូន ធ្វើឲ្យមហាជនដែលលេងបណ្ដាញសង្គមមានអារម្មណ៍ក្ដុកក្ដួលមែនទែន។
រូបតំណាង
យោងតាមគណនីមួយបានឲ្យដឹងថា ក្មេងៗ៣នាក់ស្ពាយកាតាបកាន់ដៃគ្នាឡើងឡានពេទ្យទាំងកណ្ដាលយប់ដើម្បីទៅទទួលការព្យាបាល។ ករណីនេះស្ថិតនៅក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖