ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាប្ដីប្រពន្ធជាមួយលោក ឌួង ឆាយ រយៈពេលជាង១ឆ្នាំមកនេះ អ្នកនាង ដេត ម៉ាលីណា នៅតែរក្សាខ្លួនឲ្យនៅទំនេរ ឬហៅថាជាអ្នកម្ដាយSingleដដែល ដោយមិនទាន់បើកចំហបេះដូងទទួលអ្នកណាម្នាក់ឡើយ។
ជុំវិញរឿងស្នេហានេះ អ្នកនាង ដេត ម៉ាលីណា ក៏តែងតែបញ្ជាក់ជំហរ រក្សាខ្លួនឲ្យនៅទំនេរ ទុកពេលវេលារកលុយ ទុកពេលសម្រាប់កូនៗ និងផ្ដល់សុភមង្គលឲ្យគ្រួសារទាំងមូល។ ការនិយាយបែបនេះ ទំនងជាអ្នកនាង រាងចាលហើយមើលទៅ បានជា ប្រការជំហរម្ដងហើយម្ដងទៀតរឿងរក្សាខ្លួនឲ្យនៅSingleនេះ។
ចំពោះរឿងស្នេហានេះ បើសិនជាអ្នកនាងបើកចិត្តវិញ មិនដឹងថា មានប្រុសៗប៉ុន្មានដាក់មកដាក់ពាក្យសុំធ្វើជាម្ចាស់បេះដូងនោះឡើយ ព្រោះថា អត្តចរិត ក៏ល្អ ស្អាត ឆ្លាត ថែមទាំងពូកែរកស៊ី ជាស្ត្រីដ៏រឹងមាំ និងមានទំនួលខុសត្រូវ ចិញ្ចឹមកូនបានយ៉ាងល្អ។
ចំណុចល្អទាំងនេះ របស់អ្នកនាង ដេត ម៉ាលីណា តែងតែត្រូវបានអ្នកគាំទ្រលើកសរសើរ ពិសេសលើរូបសម្រស់ ដោយពួកគេ តែងតែលើកឡើងថា អ្នកនាង ដេត ម៉ាលីណា ស្អាតដូចក្រមុំអាយុ១៨ឆ្នាំ អញ្ចឹង បើទោះពេលនេះ ស្ថិតក្នុងវ័យ៣០ឆ្នាំ និងមានកូន៣ហើយក៏ដោយនោះ។
លើសពីនេះ អ្នកមេម៉ាយកូន៣រូបនេះ ក៏តែងតែបង្ហោះCatpionល្អៗធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនអានហើយពេញចិត្តស្ដូកតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយដ៏រឹងមាំរូបនេះ បានបង្ហោះរូបថតតែងខ្លួនឡើងប្លែកស្អាតញាក់សាច់ ភ្ជាប់ជាមួយCaptionដ៏ទាក់ទាញថា «ចូរចាំទុកណាសុខភាពផ្លូវចិត្តរបស់យើងសំខាន់ជាងអារម្មណ៍អ្នកដទៃបើគេមានចេតនាចាំចាប់កំហុសយើងសូម្បីយើងដកដង្ហើមក៏ខុសដែររៀនបំពេញក្ដីសុខអោយខ្លួនឯងខ្លះៗទៅកុំធ្វើតែដើម្បីតម្រូវចិត្តអ្នកដទៃច្រើនពេក»។
តាមរយៈនេះ អ្នកគាំទ្រ លើកឡើងថា «ក្តីសុខរបស់ខ្លួនឯង ត្រូវតែខ្លួនឯងជាអ្នកតម្រូវ ទើបមានក្តីសុខនិងសុភមង្គល, មួយឃ្លានេះចាក់ចំបេះដូងខ្ញុំហើយ, ពិតជាត្រឹមត្រូវក្មួយសម្ដីអ្នកដទៃទុកដូចជាសម្ដីស្រូវ ដែលគេកា.ត់ចោល, ត្រឹមត្រូវណាស់អូន សំខាន់បំពេញក្តីសុខសំរាប់ខ្លួនឯង10ឆ្នាំមានប៉ុន្មានដងទៀត, Caption មានន័យ ជូនទៅមនុស្សដែលអង្គុយចាំតែពឹងលើមាត់គេ មិនបានគិតពីក្ដីសុខខ្លួន, ស្អាតណាស់ចែដូចតួកូរ៉េ, ស្អាតណាស់បងស្រី»៕