រាជធានីភ្នំពេញ ៖ នៅមុននេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានសេចក្ដីរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងសាន់ដេលោក ជ័យ សុវ៉ាត បានបង្ហោះវីដេអូសំពះសុំពរជ័យ និងលាម្ដាយវិលចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩វិញ ខណៈដែលលោកទើបបញ្ចប់បេសកកម្ម និងបានមកជួបជុំក្រុមគ្រួសារកាលពីប៉ុន្មានថ្ងៃកមុននេះ ។
ដោយតាមរយៈវីដេអូខ្លីប្រមាណជាង២នាទី ជ័យ សុវ៉ាត បានរៀបរាប់ភ្ជាប់ទាំងសំណេរឱ្យដឹងយ៉ាងដូច្នេះថា «ការវិលត្រឡប់ចូលសមរភូមិវិញ កងទ័ពអាវសម្នាក់នេះមិនចុះចាញ់ ហើយក៏មិនរុញរាដាច់ខាត ដើម្បីប្រទេសរបស់យើងឆាប់វិលមករកការសប្បាយ និងមិនមានភាពភ័យខ្លាចវិញដោយសារមេរោគ
ចង្រៃនេះ ក្រុម៣ មណ្ឌលទួលពង្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់បងប្រុសឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង បងស្រីជំទាវ ពេជ ច័ន្ទមន្នី សមាគមន៍ TYDA ក្រុមយើង ខ្ញុំនឹងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការងារមួយនេះឱ្យបានជោគជ័យ ត្រឡប់ទៅគេហដ្ឋានវិញដោយសុខសុវត្តិភាពទាំងអស់គ្នា» ។
បន្ថែមពីនោះ ម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត» លោក ជ័យ សុវ៉ាត ក៏បន្ដដោយថ្លែងអំណរដល់ថ្នាក់ដឹកនាំដែលបានផ្ដល់ឱកាស និងបានបង្កើតសមាគមន៍ដ៏ល្អឥតខ្ចោះមួយនេះឡើងមក ដើម្បីប្រជាជនខ្មែរ 🥰។ ហើយទន្ទឹមនឹងនោះ ក៏មានការជូនពរពីសំណាក់មហាជន បងប្អូនសិល្បករសិល្បការិនីជាច្រើន សូមឱ្យលោកជួបតែសំណាងល្អ សុខភាពល្អ និងទទួលបានជោគជ័យក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ១៩នោះផងដែរ ៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖