ប្រិយមិត្ត ពុកម៉ែ បងប្អូន បានជ្រាបរួចមកហើយថា នាយពែកមី ជាតារាកំប្លែងដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា ដោយឈរជើងលើវិថីសិល្បៈអស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ក្រោយពីវិវឌ្ឍខ្លួនពីកម្មករសំណង់នោះ។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ លោកតាវ៉ិចទ័រ ប្រធានគ្រប់គ្រងការផលិតកម្មវិធីកម្សាន្ត CBS នោះ បានបង្ហោះរូបថត នាយពែកមី ជាមួយនឹងការបង្ហាញពីទង្វើរបស់តារាកំប្លែងរូបនេះ មកលើខ្លួន ថា «រាល់ថ្ងៃ វាធ្វើអោយខ្ញុំខឹង ដើម្បីវាបានសើច។ វាផ្ទុយស្រលះ ពីគេឯង»។
ក្រោយពី លោកតា វ៉ិចទ័រ បានបង្ហោះសារ បង្ហាញពីទង្វើ ដែលនាយចូលចិត្តធ្វើឲ្យលោកខឹងហើយនោះ, នៅថ្ងៃនេះ នាយ ពែកមី ក៏បានបង្ហាញពីសកម្មភាពមួយចំនួនរបស់ខ្លួន ដែលឈានដល់នាយ សម្រេចចិត្តពាក់វ៉ែនតា ផងដែរ។
បង្ហោះរូបថតខ្លួនឯងពាក់វ៉ែនតា ២សន្លឹក អមដោយរូបលោកតាម្នាក់ ដែលជាតួរឿងជប៉ុន១សន្លឹក នោះ នាយពែកមី បានដាក់Captionថា «អាយុ 40ឆ្នាំជាងហើយ ដល់វ័យដែលត្រូវពាក់វ៉ែនតាហើយ ព្រោះមើលទូរសព្ទច្រើន ពន្លឺពីទូរសព្ទ ប៉ះពាល់ភ្នែក»។
តាមរយៈនេះ អ្នកគាំទ្រ បានអស់សំណើច ហើយឆ្លើយតបបែបកំប្លែងទៅកាន់នាយវិញថា «ពាក់សម អាចចូលរួមការងារជាមួយលោកតាបាន, មើលរឿងជប៉ុនច្រើនពេកខូចភ្នែកអស់ហើយ, ថត មួយរឿងចប់ ជំនួស លោកតា នឹង យកប៉ុន្មាន ? អោយក្រុមការងារទាក់ទងទៅ, តាមពិតគាត់ជា Idol ពូពែកមីដែរសោះ, ចៅ vs លោកតា មើលហើយស្រក់ទឹកភ្នែកកម្សត់ណាស់»៕