ប្រិយមិត្ត បានជ្រាបរួចមកហើយថា សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចឱ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើក្រុមមនុស្សនៅជួរមុខ ដោយយកវ៉ាក់សាំងប្រភេទ AstraZeneca ជាដូសជំរុញ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ – អាយុ ១៨ឆ្នាំឡើងទៅ ស្មើនឹង79.54% ខណៈអាយុ ១២-១៧ឆ្នាំ ស្មើនឹង16.04%។ ក្នុងនោះ ការចាក់លើកទី៣សម្រាប់មនុស្សអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៩ ៩៦០នាក់ហើយ។
ក្នុងចំណោមប្រជាពលរដ្ឋ ជាច្រើននាក់ ដែលទទួលបានការចាក់វ៉ាក់សាំងលើកទី៣រួចរាល់ហើយនោះ ក៏មានតារាចម្រៀង សុខ ពិសី និងឪពុករបស់នាង ដែលជា ទាហាន ផងដែរ។
បង្ហោះភ្ជាប់ជាមួយរូបថតឪពុករបស់ខ្លួន១សន្លឹក តារាចម្រៀងជួរមុខនៅផលិតកម្ម សាន់ដេ រូបនេះ បានសរសេរសារ បញ្ជាក់យ៉ាងខ្លីថា «រួចរាល់សំរាប់វ៉ាក់សាំងលើកទី3 ជាមួយប៉ា»។
តាមរយៈនេះ អ្នកគាំទ្រ តារាចម្រៀង សុខ ពិសី បានលើកឡើង ជាមួយនឹងការជូនពរថា «ជូនពរចែៗកុំអោយវ៉ាក់សាំងធ្វើទុក្ខអីទាំងអស់, ប៉ាសួរថា កាលណាកូនរៀបការ, ចុមអាយដលបានលើកទី3បាត់, ស្អាតណាស់បងស្រីខ្ញុំស្រលាញ់ចូលចិត្តគាំទ្របងតាំងតូចៗមកម្ល៉េះ, ខ្ញុំសុំជម្រាបសួរលោកប៉ាសុខសប្បាយទេលោកប៉ា, ប៉ាសង្ហាណាស់, បងកាលមានបទថ្មី ខានចេញយូរហើយ»៕