ក្រោយពីអ្នកនាង សុទ្ធ បញ្ចកា បង្ហាញមុខអ្នកស្អំបេះដូងថ្មីរបស់ខ្លួននោះ, មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងមិត្តភក្ដិនាងមួយចំនួន បានសម្ដែងការអបអរសាទរ ខណៈមួយចំនួនទៀត បែរជាមកនិយាយថា នាងក្បត់នឹងតារាសម្ដែង អេត វីន ដែលជាគូស្នេហ៍ចាស់ទៅវិញ។
មិនចាំយូរឡើយ ក្រោយពីមានការតាមដានខ្សែជីវិតនាង រហូតមានការរិះគន់មួយចំនួនចំពោះការសម្រេចចិត្តជ្រើសរើសគូជីវិតថ្មីនោះ, អ្នកនាង សុទ្ធ បញ្ចកា ក៏បានធ្វើការឆ្លើយតបយ៉ាងវែងអន្លាយ ដើម្បីបញ្ជាក់ថា ខ្លួនមិនមែនមនុស្សសាធារណៈ និងមិនក្បត់ចំពោះ តារាសម្ដែង អេត វីន នោះឡើយ។
អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះសាររៀបរាប់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ថា អ្នកឆ្ងល់ច្រើនណាស់! ហើយ បើចង់ដឹងណាស់ ចាំរង់ចាំទស្សនា នា ម៉ោង 7 យប់នេះ! Live យប់ពេក ខ្លាច ហួសម៉ោង គោចរ ជាប់គុក ឥលូវហើយ!
បញ្ចកា បន្តថា ហើយពេលខ្ញុំនិយាយអស់ហើយ ឈប់ឆ្ងល់ ហើយចេញពីការចេះដឹង រឿងជីវិតខ្ញុំទៀតណា! ព្រោះខ្ញុំមិនមែនតារា មិនមែនមនុស្សសាធារណៈ ខ្ញុំមានសិទ្ធិ ក្នុងការរស់នៅ និង សិទ្ធិជ្រើសរើស របស់ខ្ញុំ! ឈប់យកជីវិត ឯកជនខ្ញុំ ទៅ ធ្វើជាប្រធានបទ! ខ្ញុំក៏ទ្រាំនឹង មនុស្ស មួយចំនួន ដែល និយាយមិនចេះស្តាប់គ្នា គិតតែមួយជ្រុង!។
បញ្ចាក់ បន្តទៀតថា ក្បត់? អ្នកមិនមែនមនុស្សដែលនៅជិតខ្ញុំ មិនមែនអ្នកស្គាល់ខ្ញុំ អ្នកប្រហែល មិនដឹងទេថា ខ្ញុំស្រលាញ់ និង លះបង់ ដើម្បី គាត់ប៉ុណ្ណា តែលទ្ធផលខ្ញុំទទួលបាន គឺការ មិនទុកចិត្ត អោយតែឈ្លោះ គឺទៅរកស្រី និងផឹក មិន គិត ខ្ញុំ ដេកចាំនៅផ្ទះ រាល់យប់ !!! ខ្ញុំនឹង ព្យាយាមនិយាយអោយយល់ សខ្មៅ នូវយប់នេះ! ហើយសង្ឃឹមថានាក់ទាំងអស់គ្នា និងដោះលែងជីវិតឯកជនខ្ញុំ»។
តាមរយៈនេះ មានការលើកទឹកចិត្ត ជាមួយនឹងការផ្ដល់យោបល់ដល់ បញ្ចកា ថា «សុភមង្គលគឺសំខាន់បំផុត កុំទៅខ្វល់ពីសំដីអ្នកដទៃfri, កន្លែងណាមានក្តីសុខ គេនៅកន្លែងនឹងហើយ! និយាយត្រង់ស៊ីស អាម្មណ៍មនុស្សស្រីដូចគ្នា អ្នកណាក៏ចង់បានគូរជីវិត ដែលល្អដែរ ហឹម! មិនហ៊ានសើចយំ មានតែអាណិត,
មិនបាច់បងស្រាយទេបងសំខាន់បងមានក្តីសុខកុំខ្វល់ពីសំដីគេ, សំខាន់ជីវិតយើងអ្នករើសយកក្តីសុខ អាចចាកចេញពីនរកបាន កុំខ្វល់សំដីអ្នកដទៃ, កុំខ្វល់បងរស់នៅជាមួយអ្នកណាមនាក្តីសុខបងធ្វើតាមបេះដូងទៅ គេមិនបានមករស់នៅជាមួយយើងទេបង be strong b, មនុស្សដែលនិយាយពីយើងគេមិនដែលមើលឃើញពីទុក្ខលំបាកឬសុភមង្គលរបស់យើងទេបង
មនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើសផ្លូវដើរ ដែលល្អសម្រាប់ជីវិតនិងសេចក្តីសុខ ភាពរីករាយសម្រាប់ខ្លួនឯង អោយតែអូនគិតថា អូនជ្រើសរើសត្រូវ និងរីករាយ ធ្វើវាទៅអូនកុំខ្វល់ពីមាត់អ្នកដទៃ អូនខ្លួនតែមួយមិនអាចផ្គាប់ចិត្តត្រូវគ្រប់មនុស្សទាំងអស់គ្នានោះទេ អោយគេខ្សឹបខ្សៀវនិយាយចុះ តែបន្តិចហ្នឹងគេ នឹងឈប់ដោយខ្លួនឯងហើយ ជូនពរអូននិងលោកគ្រូពេទ្យចិត្តធម៌ Heang Rottana ស្រលាញ់គ្នាដល់ចាស់កោងខ្នងនិងមានសេចក្តីសុខពេញបរិបូរណ៍មានកូនមានចៅឆាប់ៗ I am your both fan»៕