ប្រិយមិត្ត មួយចំនួន ច្បាស់ជា បានជ្រាបរួចមកហើយនូវ ចំណងស្នេហ៍ដ៏ផ្អែមល្ហែម របស់តារាសម្តែង លោក អេត វីន និងអតីតភរិយាថៅកែLD អ្នកនាង សុទ្ធ បញ្ចកា កាលពីពេលកន្លងទៅ។ ប៉ុន្តែថ្មីៗនេះ បានបានប្រែក្លាយជាល្វីងជូរចត់ទៅវិញ ដោយសារតែខាងប្រុសប្រើហិ,ង្សាឥតសំចៃទៅលើខាងស្រីនោះ។
ក្រោយការប្រើអំពើ ហិ,ង្សារួចមក, តារាសម្ដែង អេត វីន ត្រូវបានសមត្ថកិច្ចបញ្ជូនចូលពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បើទោះអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមម្ដងហើយម្ដងទៀតក្នុងការដកពាក្យបណ្ដឹងបែបណាក៏ដោយនោះ។
ក្រោយពីរឿងនេះ ស្ងប់ស្ងាត់មួយរយៈនោះ ពេលនេះ ស្រាប់តែអ្នកនាង សុទ្ធ បញ្ចកា ក្លាយជាផ្ទាំងសីប របស់សារព័ត៌មានមួយចំនួនទៀត ក្រោយពីរូបនាង បានបង្ហោះរូបថតមួយសន្លឹក បង្ហាញភាពផ្អែមល្ហែមជាមួយនឹងបុរសម្នាក់នោះ។
ជាក់ស្ដែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ អ្នកនាង សុទ្ធ បញ្ចកា បានរូបថតដ៏ផ្អែមល្ហែមមួយសន្លឹក អមដោយសារជាភាសាអង់គ្លេស ហើយត្រូវបានសម្រាយជាភាសាខ្មែរថា «ទោះជាយ៉ាងណា អ្នកបានយកឈ្នះបេះដូងខ្ញុំហើយ។ អរគុណ ដែលព្យាយាមការពារ ថែរក្សា និងស្រលាញ់ខ្ញុំ ឈប់ពិបាកចិត្តខ្ញុំប្រាកដជាជ្រើសរើសអ្នក»។
បុរស ដែលបញ្ចកា បង្ហាញមុខជាសាធារណៈនេះ ត្រូវបានគេស្គាល់ថា ជាគ្រូពេទ្យចិត្តធម៌មួយរូប គឺលោកគ្រូពេទ្យ ហ៊ាង រតនា។ តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងមិត្តភក្ដិ អ្នកនាង សុទ្ធ បញ្ចកា មួយចំនួន បានចូលរួមអបអរសាទរ និងជូនពរឲ្យពួកគេ ជួបតែសុភមង្គល ស្រឡាញ់គ្នាគ្មានថ្ងៃប្រែមួយជីវិត៕